ក្នុងសម័យកូវីដ ថៃ កើបលុយ រាបពាន់លានដុល្លារ ពីការនាំចេញផ្លែឈើទៅទីផ្សារបរទេស…

ប្រទេសថៃនៅពេលនេះ ហាក់ស្ថិតក្នុងស្ថានភាពវឹកវរ ក្រោយការឆ្លងជំងឺកូវីដ-១៩ នៅតែមានការកើនឡើង ខណៈពេលដែលសេដ្ឋកិច្ចជាតិមានការធ្លាក់ចុះ ព្រោះមនុស្សបាត់បង់ការងារច្រើន ។ នៅក្នុងខែកក្កដាកន្លងទៅនេះ គេបានរកឃើញថា អត្រានៃអ្នកបាត់បង់ការងារបានកើនឡើងបន្ថែម ២ ភាគរយនៃចំនួនប្រជាជនសរុប ព្រោះតែបញ្ហាកូវីដ ។

យ៉ាងណាមិញ បើទោះបីជាផ្នែកផ្សេងៗហាក់មានការធ្លាក់ចុះ តែគេសង្កេតឃើញថាវិស័យនាំចេញទំនិញហូបផ្លែរបស់ថៃ បែរជានៅបន្តដំណើរការយ៉ាងរលូន ជាពិសេសគឺមានការកើនឡើងរហូតដល់ ៥០ ភាគរយ ក្នុងរយៈពេល ៧ ខែកន្លងទៅនេះ ។

យោងតាមប្រភពសារព័ត៌មានអន្តរជាតិ បានឱ្យដឹងថា វិស័យនាំចេញទំនិញហូបផ្លែថៃ គឺនៅដំណើរការយ៉ាងល្អដោយអាចរកបានចំណូលបាន ១៣១ ពាន់លានបាត ដែលស្មើនឹងប្រមាណ ៤ ពាន់លានដុល្លារ ។

មន្ត្រីពាណិជ្ជកម្មថៃលោក Jurin Laksanawisit បានបង្ហើបឱ្យដឹងថា គោលដៅក្នុងវិស័យនាំចេញសម្រាប់ឆ្នាំនេះគឺត្រូវរកប្រាក់ឱ្យបានចំនួន ១៨០ ពាន់លានបាត ដែលស្មើនឹងប្រមាណ ៥,៥ ពាន់លានដុល្លារ ។

មូលហេតុដែលធ្វើឱ្យវិស័យនាំចេញថៃជោគជ័យខ្លាំងក្នុងឆ្នាំនេះ គឺថៃមានដៃគូទីផ្សាយ៉ាងស្អិតល្មួតជាមួយប្រទេសចិន ម៉ាឡេស៊ី និង សឹង្ហបុរី ។ ទំនិញហូបផ្លែដែលមានការនាំចេញច្រើនបំផុតគឺ ទុរេន មង្ឃុត ផ្លែមៀន និង ស្វាយ ៕

ប្រភព ៖ Xinhuanet

Related posts

Leave a Comment