អីយ៉ាស់!សិទ្ធី នីកា និង ពេជ្រ សូលីកា ជាអ្នកម៉ាក់អភិជនកូន ១ ដែលកំពុងធ្វើឱ្យនារីជាច្រើនច្រណែន

ដូចមហាជនធ្លាប់ដឹងមកហើយថា នៅក្នុងវិស័យសិល្បៈមានតារាស្រីជាច្រើន មិនត្រឹមតែទទួលបានភាពជោគជ័យលើវិថីនេះប៉ុណ្ណោះទេ តែខ្លះក៏ទទួលបានភាពជោគជ័យលើមុខងារផ្សេងៗទៀតជាច្រើន ដោយខ្លះបានក្លាយទៅជាថៅកែក្តោបមុខជំនួញរកស៊ីជាច្រើន ហើយខ្លះទៀតក៏បានរៀបការនឹងស្វាមីមានមុខមាត់ក្នុងសង្គមជាត្រកូលអភិជនទៀតផង។

បច្ចុប្បន្ននេះ មហាជនអ្នកគាំទ្រជាច្រើនក៏កំពុងតែចាប់អារម្មណ៍ទៅលើសិល្បការិនីវ័យក្មេង ២ រូប ដែលមានដូចជាតារាចម្រៀង ពេជ្រ សូលីកា និង តារាសម្តែង សិទ្ធី នីកា ដែលមិនត្រឹមតែទទួលបានភាពជោគជ័យឈរជើងលើវិថីសិល្បៈនោះទេ តែអ្នកទាំង ២ មានវាសនាខ្ពស់ បានសាងគ្រួសារយ៉ាងមានសុភមង្គល និង ក្តាប់ជំនួញជាច្រើនក្នុងដៃ។

១. តារាសម្តែង សិទ្ធី នីកា

តារាសម្តែងអ្នកនាង សិទ្ធី នីកា ត្រូវបានមហាជនលាន់មាត់ថា នាងគឺជាសិល្បការិនីមួយរូប ដែលស្អាតទាំងរូបរាង ល្អទាំងចរិយា។ លើសពីនោះ តារាស្រីរូបនេះក៏មានវាសនាបានរៀបការចូលទៅក្នុងសែព្រះរាជវង្ស​ ដែលធ្វើឱ្យនារីជាច្រើនកើតកូនចិត្តលួចច្រណែននឹងក្តីសុខរបស់ស្រីស្អាតរូបនេះមិនតិចនោះឡើយ ។ បច្ចុប្បន្ន សិទ្ធី នីកា ក៏មានទាយាទប្រុស ជាចំណងដៃនឹងស្វាមីជាសែរាជវង្សមួយរូបហើយដែរ ឈ្មោះហៅក្រៅថា «Enzo»។
២. តារាចម្រៀង ពេជ្រ សូលីកា

តារាចម្រៀង ពេជ្រ សូលីកា បើមិនទាន់បានរៀបការតាមប្រពៃណីខ្មែរនៅឡើយក៏ពិតមែន ប៉ុន្តែនាងកំពុងតែរស់នៅលើគំនរសុភមង្គល និង ទ្រព្យសម្បត្តិ ជាមួយនឹងគូដណ្តឹង ដែលជាអនិកជនមានមុខជំនួញក្នុងដៃជាច្រើន ។ បច្ចុប្បន្ន ពេជ្រ សូលីកា ក៏ត្រូវបានក្លាយទៅជាថៅកែស្រីក្តាប់មុខជំនួញខ្ទង់លានដុល្លារទៀតផង។ លើសពីនោះ មកដល់ពេលនេះ ពេជ្រ សូលីកា ក៏ទទួលបានកូនប្រុសជាចំណងដៃស្នេហ៍នឹងគូដណ្តឹងមានឈ្មោះហៅក្រៅថា «Ari» ៕

Related posts

Leave a Comment