ទ្រាំមលែងបានហើយ! ទីបំផុត ឌុច លីដា ដាច់ចិត្តទម្លាយមូលហេតុ មិនបង្ហាញស្វាមីពេញមុខពេញមាត់ (មានវីដេអូ)

ប្រិយមិត្តអ្នកគាំទ្របានជ្រាបហើយពី តារាសម្ដែងស្រី ឌុច លីដា ដែលបានកាន់ដៃស្វាមីសំណព្វចិត្តចូលរោងការ កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ ដោយបានរៀបចំឡើងយ៉ាងសាមញ្ញ និង ស្ងប់ស្ងាត់ត្រឹមអញ្ជើញមិត្តភក្ដិជិតស្និទ្ធចូលរួមអបអរសារទរប៉ុន្មាននាក់ទៀតប៉ុណ្ណោះ ព្រោះថាមុនមានចំណងអាពាហ៍ពិពាហ៍ ឌុច លីដា បានសម្រាលកូនប្រុសសថ្លោស មុខមាត់ឃ្យូតគួរឱ្យស្រឡាញ់ម្នាក់រួចមកហើយ ។

យ៉ាងណាមិញកន្លងទៅនេះ បើទោះបីជា បានចាប់ដៃគ្នាចូលរោងការជិត ១ ឆ្នាំហើយមែន ប៉ុន្តែគេសង្កេតឃើញថា ប្ដីប្រពន្ធមួយគូនេះ មិនសូវជាបង្ហាញនូវសកម្មភាពផ្សេងៗ និងភាពផ្អែមល្ហែមជាមួយគ្នាលើបណ្ដាញសង្គមនោះទេ ដែលជាហេតុធ្វើឱ្យមហាជនអ្នកគាំទ្រមួយចំនួនមានការងឿនឆ្ងល់ចំពោះរឿងដែល តារាស្រីរូបនេះ ហាក់មិនសូវបង្ហាញវត្តមានស្វាមីពេញមុខពេញមាត់ដូចគូគេដទៃៗទៀត។

ដោយឡែកបន្ទាប់ពីមានចម្ងល់ និងសំណួរជាច្រើនពីមហាជនទៅកាន់ តារាស្រីខាងលើ ទាក់ទងនឹងរឿងស្វាមីរបស់នាង ស្រាប់តែថ្មីៗនេះ អ្នកនាងក៏បានដាច់ចិត្តទម្លាយប្រាប់ពីមូលហេតុពិតក្នុង TikTok ដែលកន្លងមកនាងមិនសូវបង្ហាញមុខស្វាមីលើបណ្ដាញសង្គម ព្រោះតែស្វាមីរបស់នាង មិនសូវចូលចិត្តថតរូប ឬវីដេអូ និងការលេងបណ្ដាញសង្គមផ្សេងៗដូចរូបនាងនោះទេ ហើយនាងក៏បានបញ្ជាក់ថា នាងមិនមានបំណងចង់លាក់បាំងអ្វីនោះដែរ ព្រោះកន្លងមកនាង និងស្វាមី ទៅណាមកណាដោយបើកចំហធម្មតា។

ជាការពិត ថ្វីដ្បិតតែ តារាសម្ដែងស្រីដ៏ឆ្នើមរូបនេះ ហាក់មិនសូវចង់បង្ហាញពីវត្តមានរបស់ស្វាមី តែមួយរយៈក្រោយនេះ គេឃើញតារាស្រីរូបនេះ បណ្ដើរស្វាមីទៅណាមកណា ឬចូលរួមនៅក្នុងកម្មវិធីនានាដោយបើកចំហ ដែលបង្ហាញពីជីវិតឯកជនរស់នៅយ៉ាងមានសុភមង្គល គ្រាន់តែមិនបង្ហាញជាញឹកញាប់លើបណ្ដាញសង្គម៕

សូមចូលទស្សនាវីដេអូខាងក្រោម៖

@lidaduch1

Reply to @theareachpisey

♬ original sound – Lida Duch – Lida Duch

Related posts

Leave a Comment