មិនគួរឲ្យជឿថាគាត់ធ្លាប់លំបាកចឹង! នាយក្រូច ធ្លាប់រើសអេតចាយ ទម្រាំមានថ្ងៃនេះ (មានវីដេអូ)

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើន ពិតជាបានស្គាល់ច្បាស់ហើយ នាយក្រួច ជាក់ជាមិនខាន ដែលរូបលោកមានឈ្មោះពិត សេន សុប៊ុន នៅភូមិ ត្រាចកុះ ឃុំមហាឬស្សី ស្រុក គងពិសី ខេត្ត កំពង់ស្ពឺ ដែលជាតារាកំប្លែងនៅក្នុងក្រុមជាមួយ នាយពាក់មី ផងដែរ។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នេះ គេបានឃើញ តារាកំប្លែង នាយក្រួច លេចមុខក្នុងកម្មវិធី 3FUN ហើយបានទម្លាយប្រវត្តខ្លះៗរបស់ខ្លួន ស្ដាប់យពិតជាអាណិតខ្លោចចិត្តខ្លាំងណាស់។

រឿងរ៉ាវប្រវត្តិជីវិតតស៊ូរបស់លោក នៅក្នុងកម្មវិធីTalk Show ដ៏ល្បី3FUN យ៉ាងដូច្នេះថា៖ “…ខ្ញុំឃើញគេដើររើសអេតចាយ ហើយខ្ញុំអត់ទាន់អេតចាយនោះ ព្រោះនៅស្រុកស្រែមិចស្គាល់អេតចាយ ឃើញគេដើររើសអេតចាយ ខ្ញុំក៏សួរគេថា បងៗឯងដើររើសកំប៉ុងធ្វើអី ដល់ពេលគេថារើសយកលក់អេតចាយបានលុយ ដល់ពេលអញ្ចឹងទៅខ្ញុំក៏សំពះគេសុំដើរជាមួយ ដើរពេលគេដើរអញ្ចឹង ខ្ញុំក៏ដើររើសតាមៗគេ ល្ងាចឡើងក៏យកទៅលក់ ហើយលក់បាន១៥០០រៀល ហើយអញ្ចឹងទៅសង្ឃឹមថារស់ហើយ…”។

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះ សូមទស្សនានិងស្ដាប់ប្រវត្តិរបស់ នាយក្រួច ដែលបានទម្លាយនៅក្នុងកម្មវិធី 3FUN ខាងក្រោមនេះ។



Related posts

Leave a Comment