ពេលនេះបានស្គាល់មុខគាត់ហើយ!! កូនខ្មែរម្នាក់រចនាព្រះភ័ក្ត្រចម្លាក់បុរាណ ចេញជាទម្រង់សាច់មនុស្សពិតៗ ស្អាតខ្លាំង…(មានរូបច្រើន)

ថ្មីៗនេះ​ មហាជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក នាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ស្ញើចសរសើរជាខ្លាំង នូវសមត្ថភាពរបស់កូនខ្មែរមួយរូប ដែលបានយកចម្លាក់នៅតាមប្រាង្គប្រាសាទ ចម្លាក់លោត មករចនាឱ្យចេញជារូបភាព មានទម្រង់ជាសាច់មនុស្ស មានលក្ខណៈសមសួនទៅនឹងផ្ទៃមុខ គួរឱ្យចាប់អារម្មណ៍ ។

ជុំវិញការរចនានេះ យុវជនខ្មែរដែលមានគណនីឈ្មោះ Ya Ti បានបង្ហើបពីគោលបំណងនៅក្នុងការរចនារូបភាពបែបនេះឡើង នៅលើគណនីរបស់ខ្លួនថា «ខ្ញុំតែងតែស្រមៃចង់ឃើញព្រះភ័ក្ត្រ និង មុខមនុស្សពីដើមដែលបន្សល់ជាប់ប្រាង្គ ចម្លាក់ ក្នុងទម្រង់ជាសាច់មនុស្ស នេះជាលទ្ធផលខ្លះៗដែលខ្ញុំបានធ្វើ ។ ដោយសេចក្ដីគោរព» ។

តាមរយៈរូបភាពច្នៃប្រឌិតប្លែកគេដ៏ស្ចារ្យមួយនេះ បានធ្វើឱ្យមហាជនប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន នាំគ្នាសរសើរយុវជនខាងលើមិនដាច់ពីមាត់ ដែលចេះមានគំនិត ចង់ដឹង ចង់ស្គាល់ ពីរឿងរ៉ាវអតីតកាលអំពីបុព្វបុរស ជាពិសេសអាចពាំនាំមកនូវរូបភាពគំរូថ្មី ដែលអាចនាំឱ្យសាធារណជនចាប់អារម្មណ៍ និង បានឃើញរូបភាពទាំងឡាយ ដែលមានព្រះភ័ក្ត្រស្រស់ៗ ដែលពុំធ្លាប់បានឃើញពីមុនមក ។ ថ្វីបើវាមិនមានលក្ខណៈដូច ១០០ % ក្ដី តែវាអាចឱ្យមហាជនស្រមៃឃើញពីរូបភាព និង មុខមាត់ ដែលអាចកើតមានឡើងរបស់បុព្វបុរសខ្មែផងដែរ ៕

សូមទស្សនារូបភាពនៅខាងក្រោម ៖

Related posts

Leave a Comment