ស្លុតចិត្តខ្លាំងណាស់លោកអើយ ឪពុកខំទៅលេងកូនដល់អាមេរិច ដូចទៅជួបមុខកូនជាលើកចុងក្រោយ ជាអកុសល ដោយគាត់បានទទួលមរភាពដោយសារតែ…

ហ្វេសប៊ុក៖ កាលពីរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «ធារីបោះដុំកាបូបស្បែកជើង ថៃនិងហុងកុងច្រើនប្រភេទ» បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈដែលលោកវេជ្ជបណ្ឌិតម្នាក់ឈ្មោះថា «អឿ សុធារ៉ា» បានចំណាយពេលទៅលេងកូនដល់អាមេរិច តែជាអកុសលបែរជាទទួលមរណភាពនៅថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១១និង៥៤នាទី ក្នុងជន្មាយុ ៥៦ ឆ្នាំ ដោយសារតែគាំងបេះដូង ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តយ៉ាងខ្លាំង ចំពោះការចាកចេញគ្មានថ្ងៃវិលត្រលប់។

រួមជាមួយគ្នានេះផងដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើ ត្រូវជាសាច់ញាតិបានបង្ហាញអារម្មណ៍សោកសៅយ៉ាងខ្លាំង ក្រោយទទួលបាននូវដំណឹងមួយនេះ ព្រមទាំងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “នៅអាមេរិច និងនៅខ្មែរ បងអើយបងបងទៅអាមេរិចលេងកូនសោះ មិចបានទៅជាចឹងបង កូនប្រុសពៅបងទៅរៀននៅអាមេរិច បែកបងយូរឆ្នាំហើយ ទើបតែបានឃើញមុខប៉ា ហេតុអីបងបែរជាទៅជួបកូនលើកចុងក្រោយវិញចឹងបង ប្អូនទទួលយកមិនបានទេបង”។

យ៉ាងណាមិញ គណនីហ្វេសប៊ុកឈ្មោះថា «Oeur Sodany» ត្រូវជាកូនស្រីបានសរសេរសាររៀបរាប់ទាំងក្តីអាឡោះអាល័យថា៖ “សូមប៉ាទៅអោយបានសុខណាប៉ាណា ប៉ាគឺជាវិរៈបុរសសំរាប់កូនៗប៉ាគឺជាឪពុកដ៏មហិមា ជាប៉ាដែលតែងតែផ្ដល់ភាពកក់ក្ដៅអោយកូន និងគ្រួសារជានិច្ច ប៉ាគឺជាអ្វីៗគ្រប់យ៉ាងសំរាប់កូន ពេលនេះប៉ាទៅលេងត្រលប់ហើយ បើមានជាតិក្រោយពិត កូនសូមកើតជាកូនរបស់ប៉ាទៀតណាប៉ាណា”៕

ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រើន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ.ស.ព ផងដែរ។ សូមលើកដៃប្រណំបួងសួងជូនវិញ្ញាណ.ក្ខ.ន្ធ.ស.ព.ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

Related posts

Leave a Comment