អីយ៉ា! ភ្ជាប់ពាក្យជិត ២ឆ្នាំ ហេង ចន្ថា ទើបដាច់​ចិត្តទម្លាយ​មុខគូដណ្ដឹង​សង្ហាមិនចាញ់​តួកុន ​ក្នុងរូប ​Pre-We​dding​

អតីតបវរកញ្ញាគ្រងមកុដ Miss Grand Cambodia 2016 ហេង ចន្ថា បានបង្ហាញដល់​មហាជនថានាងមាន​ម្ចាស់បេះដូង​រួចហើយ ​តាម​រយៈ​ពិធី​ភ្ជាប់​​ពា​ក្យ​ដ៏ធំដុំមួយ​កាលពីខែឧសភា​ ​ឆ្នាំ ២០២០ កន្លងទៅ ប៉ុន្ដែរូបនាងមិនបានបង្ហាញមុខគូស្នេហ៍​ជាសាធារណៈ​ពេញ​មុខ​ពេញ​មាត់​នៅឡើយ សូម្បីតែក្នុងថ្ងៃភ្ជាប់ពាក្យ។

គេចាំបានថា កាលពីចុងខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ អតីតបវរកញ្ញា និងជាតារាសម្ដែងស្រីរូបនេះ ក៏ធ្លាប់បានទម្លាយរូបភាព Pre-Wedding ម្ដង​រួច​មក​ហើយ ប៉ុន្តែជារូបភាពដែលនាងឈរថតតែម្នាក់ឯងក្នុងឈុតកូនក្រមុំ ដោយ​នៅតែមិនបានបង្ហាញ​មុខគូដណ្ដឹងរបស់​នាងឡើយ។ ​ហេ​តុ​នេះ​ហើយ បានធ្វើឱ្យមហាជនអ្នកគាំទ្រមានចម្ងល់ជាខ្លាំង ថាអ្វីជាមូលហេតុដែលធ្វើឱ្យស្រីស្អាតរូបនេះ មិនហ៊ានបង្ហាញមុខអនាគត​ស្វាមី​បែប​នេះ?

ដោយឡែក បន្ទាប់ពីបានភ្ជាប់ពាក្យជិត ២ ឆ្នាំ ទីបំផុត អតីតបវរកញ្ញារូបនេះ បានដាច់ចិត្តទម្លាយមុខមាត់គូដណ្ដឹងហើយ នៅក្នុងឈុត Pre-W​e​dding ដែលនាងបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកថ្មីៗនេះ។

ក្នុងនោះ គេឃើញថា នាងបានបញ្ចេញរូបភាពជាច្រើនសន្លឹកកាត់តភ្ជាប់គ្នា ដែលជារូបភាពថតជាមួយ​​នឹងអនាគត​ស្វាមីយ៉ាងផ្អែម​​ល្ហែមក្នុង​ឈុ​ត​​​កូនក្រមុំ ​កូនកំលោះ ​ដែលមហាជនគិតថា​ជាឈុតថត ​Pre-Wedding ដោយឃើញថាគូដណ្ដឹងសំណព្វចិត្តរបស់នាង មានមុខមាត់ រូបរាង ពិត​ជាស្រស់សង្ហាខ្លាំង។

ទន្ទឹមនឹងគ្នានេះ បន្ទាប់ពីបានឃើញ អតីតបវរកញ្ញារូបនេះ បង្ហាញរូបភាពនេះភ្លាម ពិតជាទទួល​បានការចាប់អារម្មណ៍​ខ្លាំងពីមហាជន ​ជា​មួយ​នឹង​មុខមាត់រូបសម្រស់​របស់អនាគតគូដណ្ដឹង​របស់នាង ​និងមានការសរសើរថា អ្នកទាំងពីរ ពិតជាដៃគូស្រីស្រស់​ប្រុសសង្ហា​សក្តិ​សម​នឹង​គ្នា​ខ្លាំង ​ព្រមទាំងបាន​ធ្វើការជូនពរដល់រូបនាង ​និងគូដណ្ដឹង ​ទទួលបានក្ដីសុខឆាប់​មានថ្ងៃល្អចូលរោង​ការផងដែរ​៕

Related posts

Leave a Comment