នេះហើយទឹកចិត្តឪពុក!! ដោយសារតែនឹកកូនៗខ្លាំងពេក រហូតដល់ថ្នាក់ លោក ឌួងឆាយពោលពាក្យយ៉ាងកំសត់បែបនេះថា…

ប្រិយមិត្តពិតជាបានដឹងហើយពីរឿងរ៉ាវ រវាង លោក ឌួង ឆាយ និងអតីតភរិយារបស់លោក ដែលកំពុងក្តៅគគក់ ធ្វើអោយមហាជនមួយចំនួនភ្ញាក់ផ្អើរជាខ្លាំង។

​ដោយឡែក ថ្មីៗនេះ លោក នឹកកូនៗរបស់លោកខ្លាំងពេក រហូតដល់ផុសលើប​ណ្តាញសង្គមបង្ហាញពីអារម្មណ៍របស់លោកថា “ពុកនឹកកូនៗណាស់ ពុកពិតជាអានិតកូនៗណាស់ដែលត្រូវមកជួបរឿងបែបនេះជាពិសេសកូនប្រុសច្បងនៅឈឺ

និងកូនស្រីពៅទើម 1 ខួបជាងមិនទាន់ដឹងអីទាំងអស់គ្រួសារត្រូវមកជួបរឿងបែបនេះ។ ពុកនឹងតស៊ូរឹងមាំឆ្លងកាត់ឧបសគ្គទាំងអស់នេះដើម្បីអនាគតកូនៗ កូនៗត្រូវការពុកនៅពេលធំឡើង។

បើពុកមិនខ្វាយខ្វល់ពីកូនៗ ពុកគិតតែខ្លួនឯងដូចគេមកដល់ថ្ងៃនេះពុករស់នៅស្រួលសោយសុខសប្បាយណាស់ ប៉ុន្តែមួយជីវិតពុកគឹជាមនុស្សទទួលខុសត្រូវជានិច្ច”៕

Related posts

Leave a Comment