ជាការពិតណាស់ មកដល់សម័យនេះហើយ កាម៉េរ៉ាមានគ្រប់កន្លែង ប៉ុន្តែនៅតែមានយុវជនស្ទាវមួយចំនួនភ្លេចខ្លួន ហ៊ានបង្ហោះម៉ូតូទាំងកណ្តាលថ្ងៃ ដោយមិនខ្លាចសមត្ថកិច្ចឡើយ។
ជាក់ស្តែង ក្រុមយុវជនមួយក្រុមនេះហើយជាគំរូស្រាប់ ពីយប់នាំគ្នាបង្ហោះម៉ូតូពេញផ្លូវ ដល់ពេលថ្ងៃ គឺសមត្ថកិច្ចឃាត់ខ្លួនបាន និងបានចាប់កោរសក់ ព្រមទាំងអោយកាន់កង់ម៉ូតូ លោតជើងមួយជុំវិញម៉ូតូ យ៉ាងអាម៉ាស់។
ក្រោយពីធ្វើការអប់រំហើយ សមត្ថកិច្ចក៏បានយល់ព្រមអោយត្រលប់ទៅផ្ទះវិញ និងសង្ឃឹមថាប្អូនៗនឹងយល់ឈប់ធ្វើបែបនេះតទៅទៀត៕ សូមមើលវីដេអូខាងក្រោមនេះ: