ជួយត្រេកអរផង! ទីបំផុត ជាស្រួច មានការងារធ្វើហើយ ក្រោយសិស្សប្អូន វង្ស ណយ ប្រគល់ការងារមួយនេះឲ្យគាត់…

កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងពុកម៉ែ បងប្អូន ដែលជាអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលអតីតកីឡាករប្រដាល់ដ៏ល្បី លោកជា ស្រួច ត្រូវបានលោក វង្ស ណយ ដែលជាកីឡាករប្រដាល់រួមអាជីព បានប្រគល់ការងារជាអ្នកដឹកជញ្ចូនម្ហូប អាហារអនឡាញឲ្យ ស្របពេលដែលអតីតស្តេចប្រដាល់ ជៀស ស្រួចរូបនេះកំពុងមានបញ្ហាសេដ្ឋកិច្ច និងជីវភាព។

យ៉ាងណាមិញ ផ្អែកតាមសារបង្ហោះរបស់លោក វង្ស ណយ នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការ វង្ស ណយonline បានបង្ហោះសារយ៉ាងដូច្នេះថា÷

ថ្ងៃទីមួយដែលបង ជា ស្រួច ដឹកងៀតឲ្យគេ អរគុណបងប្អូនសំណព្វចិត្តទាំងអស់ ដែលគាំទ្រ ងៀតក្របីខ្ញុំបាទ វង្ស ណយ នឹងជួយផ្ដល់ឱកាសឱ្យបង ជា ស្រួច ដើម្បីឲ្យគាត់ងើបឡើងបន្តដំណើរទៅមុខជាមួយនឹងការតស៊ូ បងប្អូនចង់បាន ងៀត ក្របី គីឡូ 6 ម៉ឺនប្រាំពាន់រៀល សេវាម៉ូតូឌុប 2$ បងជាស្រួចអ្នកដឹងផ្ទាល់#អ្នកណាក៏ធ្លាប់ខុសដែរ សំខាន់គឺចេះកែ អរគុណបងប្អូនទាំងសម្រាប់ការអត់ទោស និងផ្ដល់កាសអោយបងជាស្រួច បានកសាងជីវិតសារជាថ្មី

គួររំលឹកផងដែរថា លោកជាស្រួចធ្លាប់ជាអតីតកីឡាករប្រដាល់ខ្មែរដ៏ល្បី ដែលធ្លាប់ទទួលបានឈ្មោះល្បីល្បាញកាលពីជាង ១០ ឆ្នាំមុន ព្រោះនិងធ្លាប់បានលេចមុខនៅក្នុងMV ជាច្រើនរបស់លោក ខេមរ:សិរីមន្ត ថែមទៀតផង៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ÷

Related posts

Leave a Comment