តាមពិតចឹងសោះ!! អាជី​ បាន​ចេញ​មុខ​បកស្រាយ​រឿងដែល​កំពុង​​កក្រើក​លេី​បណ្តាញ​សង្គម​​ ដោយនេះគ្រាន់តែជាការ​…..(មានវីដេអូ)

ជឿជាក់​ប្រិយមិត្ត​ជាច្រើន​ពិតជា​បាន​ទទួល​ជ្រាប​រួច​មក​ហើយ​ ដែលកាលពី​រសៀល​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ នេះ​ កញ្ញា​ អាជី​ បាន​ទទួល​ថត​ផ្សព្វផ្សាយ​អោយ​សំអាងការ​ដ៏ល្បី​មួយមានឈ្មោះ​ មយូរ៉ា​ ហ្គោល​ ដោយមាន​កិច្ច​កុងត្រា​ការងារ​រយៈពេល​មួយខែ​ ​ក្នុង​តម្លៃ​ ៣មុឺន​ដុល្លារ​ ដែល​ចំនួននេះ​បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​ផ្ទុះ​​ការ​ចាប់​អារម្មណ៍​ជាខ្លាំង​។

បន្ថែម​ពីលេីនេះ​ តាមរយៈ​កិច្ច​សម្ភាសន៍​ជាមួយ​​លោក​ អុឹម​ ជីវ៉ា​ កញ្ញា​ អាជី​ បាន​ពោល​ពាក្យ​សរសើរ​ដល់​រូប​សម្រស់​របស់ខ្លួន​ ដែលពិតជាមាន​ភាព​ស្រស់​ស្អាត​ខ្លាំង​ពី​ធម្មជាតិ​ បូក​រួម​ជាមួយ​រូប​រាង​ដ៏​តូច​ច្រឡឹង​ និង​ស្បែក​ស​ម៉ត់​រលោង​ទៀតនោះ​ ធ្វើ​ឲ្យ​រូបនាង​ជឿជាក់​លេីខ្លួន​ឯង​ថា​ក្នុង​ចំណោម​មនុស្ស​ស្រី​១០នាក់​ គឺ​ថាស្អាតជាង​៩នាក់ហេីយ ​សូម្បី​ពេល​ភ្ញាក់​ពីគេង​មិនទាន់​ងូតទឹក​ក៏នៅតែស្អាតដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​នឹង​ការលើក​ឡើង​បែបនេះ​ ត្រូវ​បាន​មហាជន​ជាច្រើន​ បានធ្វើ​ការ​រិះគន់​យ៉ាង​ចាស់​ដៃតែម្តង​ ថានេះជាការ​អួតអាងជ្រុលហួសពីការពិត។ យ៉ាងណាមិញ​ ក្រោយរងនូវ​មតិ​រិះគន់​ពី​សំណាក់មហាជន​ជា​ច្រើន​រួច​មក​ ស្រាប់តែនៅ​រសៀល​ថ្ងៃ​ទី​១៦​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ នេះ​​ អាជី​ បាន​ចេញមុខ​ធ្វើ​ការ​បកស្រាយ​តាម​រយៈ​ការ​ Live វីដេអូ​លេី​ទំព័រ​ហ្វេសប៊ុក​គូដណ្តឹង​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា​ តាមពិត​ទៅ​អ្វី​ដែលរូបនាងបាននិយាយលេីកឡេីងកាលពី​កន្លង​មក​​នោះ​ គឺ​គ្រាន់តែ​ជាការ​ធ្វើ​ទីផ្សារ​ឲ្យ​ខាង​សំអាង​ មយូរ៉ា​ ហ្គោល​ ទទួល​បាន​នូវ​ភាព​ល្បីល្បាញ​នោះទេ​ ពោល​ដេីម្បី​ឲ្យ​សាក​សម​នឹងតម្លៃ​ទឹក​ប្រាក់​ចំនួន​ ៣មុឺន​ដុល្លារ​ដែលរូបនាង​ទទួល​បាន​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាជី​ បាន​បន្ត​ទៀត​ថា​ ចំពោះ​ចំនួន​ទឹក​ប្រាក់​ ៣មុឺន​ដុល្លារ​ដែលរូបនាង​ទទួល​បាន​ពីការ​ផ្សព្វផ្សាយ​នេះ​ គឺមិនមែនជា​លុយ​សុទ្ធ​នោះទេ​ ដោយរូបនាងបាន​បញ្ជាក់​ថា​ គឺជាការ​ដោះ​ដូរ​កាត់កង​គ្នារវាង​សំអាង​ការ​ មយូរ៉ា​ ហ្គោល​ ដែលរូបនាងជាមួយ​គូដណ្តឹង​បាន​ជ្រើសរើស​​ក្នុង​កម្មវិធី​ភ្ជាប់​ពាក្យ​ ដែលទេីបតែ​រៀបចំ​ឡេីង​កាលពី​ពេល​ថ្មីៗ​នេះ​ និង​គ្រោង​រៀប​ចំ​ពិធី​មង្គល​ការ​នៅ​ដេីមឆ្នាំក្រោយ សរុប​ជា​ទឹក​ប្រាក់​ចំនួន​ជាង​ ៥មុឺន​ដុល្លារ​។ ដេីម្បី​ជ្រាប​កាន់​តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ឃ្លីប​វីដេអូ​នេះ​ដូច​តទៅ​ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment