ក្រោយឃើញ ថមមី ពាក់ខ្សែ-ក ពេជ្រ ឲ្យ ភរិយា ពោរពេញទៅដោយក្តីស្រលាញ់ ខ្លួន ធ្វើឲ្យអ្នកស្រី ទ្រី ដាណា បានទម្លាយអារម្មណ៍ពិតចេញមកថា…

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ មហាជនជាច្រើនមានការចាប់អាមរ្មណ៍យ៉ាងខ្លាំង ក្រោយឃើញតារាចម្រៀងអ្នកនាង សួស វីហ្សា និង ស្វាមី បានកាន់លុយទាំងបាច់ៗ ទៅទិញគ្រឿង មាសពេជ្រ នៅឯហាង របស់អ្នកស្រី ទ្រី ដាណា អស់ចំនួនទឹកប្រាក់ រហូតដល់ ១០ម៉ឺនដុល្លាឯណោះ។

ដោយឡែកនៅថ្ងៃម្សិលមិញនេះ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នេះ អ្នកស្រី ទ្រី ដាណា បានឃើញរូបភាពមួយសន្លឹកនេះ ខណៈដែល លោកថមមី ពាក់ខ្សែ-ក ពេជ្រ ឲ្យ ភរិយា ពោរពេញទៅដោយការស្រលាញ់ និងយកចិត្តទុកដាក់បែបនេះ ធ្វើឲ្យអ្នកស្រី ទ្រី ដាណា បានទម្លាយអារម្មណ៍ពិត និយាយឡើងត្រង់ៗថា៖

“ក្ដីសុខ និងសុភមង្គលពិតប្រាកដរបស់មនុស្សស្រីគ្រប់រូប គឺទទួលបានការយកចិត្តទុកដាក់ និងផ្ដល់តម្លៃពីមនុស្សប្រុសដែលខ្លួនស្រលាញ់ យ៉ាងហោចណាស់ ឱ្យនារីម្នាក់នោះ យល់ថាមាននាងនៅក្នុងបេះដូង ធ្វើឱ្យនាងទុកចិត្ត មានភាពកក់ក្ដៅ គឺគ្រប់គ្រាន់ហើយ មិនចាំបាច់របស់តម្លៃរាប់ម៉ឺនដុល្លារនោះទេ ទោះជារបស់នោះថោកប៉ុណ្ណា ឬគ្មានតម្លៃក្នុងភ្នែកអ្នកដទៃ ក៏ជាកាដូមានតម្លៃបំផុតនៅក្នុងចិត្តរបស់នាង។

ខ្ញុំមើលរូបនេះហើយ ខ្ញុំត្រេកអរជំនួសប្អូនវីហ្សា ហើយក៏សរសើរប្អូនទាំង២ ដែលចាប់ដៃគ្នាប្រឹងរកស៊ីមានបានដោយកម្លាំងញើសឈា-ម-ខ្លួនឯង។

តស៊ូជាមួយគ្នា ជម្នះការលំបាកជាមួយគ្នា មានពេលវេលាសប្បាយជាមួយគ្នា ហើយផ្ដល់ភាពកក់ក្ដៅឱ្យគ្នា ជាអារម្មណ៍មួយដែលខ្ញុំមិនធា្លប់ទទួលបានពីជីវិតគ្រួសារ ត្រូវចាំថា ទោះនារីម្នាក់នោះមានសព្វគ្រប់យ៉ាងណា ក៏នាងចង់បានការយកចិត្តទុកដាក់។

អ្នកខ្លះនៅជាសង្សារ ចេះនិយាយលេងសើច និងផ្ដល់កាដូសាប្រាយមនុស្សជាទីស្រលាញ់។ ដល់ពេលក្លាយជាប្ដីប្រពន្ធ ក៏ភ្លេចអស់នូវការយកចិត្តទុកដាក់។

កុំរង់ចាំដល់ពេលមួយ ដែលនាងឈប់និយាយអ្វីទាំងអស់ ព្រោះពេលនោះ អ្នកក៏លែងមានតម្លៃក្នុងចិត្តនាងទៀតដែរ សូមអរគុណប្អូនទាំង២ ដែលជួយទិញនៅហាងបង ហើយបង្ហាញឱ្យបងបានយល់ អ្វីហៅថាសុភមង្គលប្ដីប្រពន្ធ”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment