មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ កូនស្រី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អង្គុយបត់ជើង គោរពសំពះ ឪពុកម្តាយ យ៉ាងទន់ភ្លន់ ធ្វើឲ្យហ្វេនៗ និយាយឡើងត្រង់ៗបែបនេះថា..(មានវីដេអូ)

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខានគឺ អ្នកឧកញ៉ា ឡេង ណាវ៉ត្រា ដែលមានឈ្មោះក្នុង សំបុត្រកំណើត ឡេង ភត្រា។ បច្ចុប្បន្ននេះ លោកកំពុងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួនសឹងតែមិនគួរឲ្យជឿ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។

ជាងនេះទៅទៀត អគ្គនាយក ឡេង ណាវ៉ាត្រា គ្រុប អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ជាបុគ្គលមួយរូបដែលប្រើជីវិតយ៉ាងសាមញ្ញាបំផុតក្នុងការរស់នៅប្រចាំថ្ងៃ បើទោះបីមានងារជាអ្នកឧកញ៉ា និងមានលុយវាល់លានក៏ដោយ ។

ដោយឡែកនៅមនុនេះបន្តិច នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ គេបានឃើញវីដេអូឃ្លីបមួយ ដែលបង្ហាញពីសកម្មភាព អូន ចាស្មីន កូនស្រីច្បង អង្គុយបត់ជើង គោរពនិងសំពះ ឪពុកម្តាយ យ៉ាងទន់ភ្លន់ ឃើញកូនស្រីធ្វើបែបនេះភ្លាម ធ្វើឲ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទប់ចិត្តមិនបាន ក៨បានចាប់កូនស្រីថើបយកៗ មើលទៅពោរពេញទៅដោយការស្រលាញ់ និង កក់ក្តៅខ្លាំងណាស់។

ក្រោយមើលវីដេអូឃ្លីបនេះចប់ភ្លាម ធ្វើឲ្យអ្នកគាំទ្រ បង្ហាញអារម្មណ៍បែបនេះថា៖ “ចេះណាស់គួរអោយស្រលាញ់ណាស់, គ្រួសាររីករាយ, ជួនពរសុខសប្បាយទាំងគ្រួសារ, ស្អាតណាស់បងស្រី, កូនបងចេះៗណាស់, ចេះណាស់កូនស្រី, គួរអោយស្រឡាញ់ណាស់ក្មួយ, សូមជូនពរចៅមានសុខភាពល្អឆ្លាតណាស់, សូមសរសើរការអប់រំកូនៗរបស់បង”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។


Related posts

Leave a Comment