សែនអាណិតណាស់! ខំទុកចិត្តអាណិតផ្តល់ការងារអោយធ្វើ ស្រាប់តែលួចយកម៉ូតូលោក វង្ស ណយ និងលោក ជា ស្រួច ទាំងពីរទៅបាត់ ដោយប្រើល្បិចបែបនេះ… (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបហើយថា មកដល់ពេលនេះអតីតកំពូលកីឡាករប្រដាល់ខ្មែរ គឺលោក ជា ស្រួច មិនមានជីវភាពល្អឡើយ រហូតលោកបានគេចខ្លួនទៅនៅតាមខេត្ត ទើបតែប៉ុន្មានចុងក្រោយនេះ គឺលោក ជា ស្រួច ត្រូវបានកីឡាករប្រដាល់ វង្ស ណយ

ផ្តល់ការងារអោយជាអ្នកដឹកជញ្ជូន ងៀត អោយលោក ដើម្បីបានប្រាក់សម្រាប់ចិញ្ចឹមជីវិត។ តែពិតជាសោកស្តាយ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ យោងតាមគណនីហ្វេសបុករបស់ លោក វង្ស ណយ បានជូនដំណឹងថា:

មានមនុស្សម្នាក់ ដែលគាត់អាណិត អោយមកដឹកងៀតជាមួយលោក ជា ស្រួច បែជាបែកគំនិតលួចយក ម៉ូតូ គាត់មួយគ្រឿង និងរបស់លោក ជាស្រួច មួយគ្រឿង ថែមទាំងងៀតក្រមី មានតម្លៃ 50ម៉ឺនរៀលទៀត។ ដោយដំបូងឡើយ គឺមកប្រាប់ថា ម៉ូតូត្រូវបានប៉ូលីសចាប់ ហើយមកវិញប្រាប់ខ្ចីម៉ូតូមួយទៀតសិន ដឹកអោយគេ តែចុងក្រោយយកទៅទាំងពីរ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ


Related posts

Leave a Comment