ចិត្តតិរច្ឆានណាស់! ចៅអប្រិយ ខឹងយាយបង្កើតដុតផ្ទះខ្លួនឯង បណ្តាលឲ្យយាយស្លាប់បាត់

រាជធានីភ្នំពេញ: កាលពីវេលាម៉ោង ១២និង០០​ នាទីយប់​ រំលងអាធ្រាត​ ថ្ងៃច័ន្ទ​ ១៤កេីត ខែភទ្របទ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ២០២១​ មានករណីអគ្គីភ័យ​ ​មួយកន្លែងកើតឡើងនៅ ស្ថិត​តាម​​ផ្លូវ​លំ​ ភូមិ​ដំណាក់ធំ៤​ សង្កាត់​ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យ៉ាងណាមិញ នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ដោយអត្តសញ្ញាណនៃជនរងគ្រោះមានឈ្មោះថា រស់​ ហ៊ឹមយ៉ា​ ភេទ​ ស្រី​ អាយុ​ ៨០​ ឆ្នាំ​ ត្រូវជាលោកយាយបង្កើតរបស់ជនបង្កហេតុ។

សូមរំលឹកផងដែលថាចំពោះមូលហេតុនៃអគ្គីភ័យខាងលើនេះគឺ បណ្តាល​មក​ពីការដុតផ្ទះបង្កជាអគ្គិភ័យ ដែលកើតចេញពីកំហឹងរបស់ចៅប្រុស ដែលបង្កជាដើមចងនៃអគ្គីភ័យ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷

Related posts

Leave a Comment