ប្រពៃណាស់! ភ្ជុំបិណ្ឌកាន់តែខិតជិត អ៊ឺម ជីវ៉ា បានជូនថវិកា ម្តាយ ចំនួន ២៥០០ ដុល្លារ ថែមទាំងមានមាសសុទ្ធរហូតដល់ទៅ…(មានវីដេអូ)

ហ្វេសប៊ុក៖ នៅមុននេះបន្តិច នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នេះ អ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញលោក អ៊ឹម ជីវ៉ា បានធ្វើរឿងមួយនេះ ជូនដល់អ្នកម្តាយជាទីគោរពស្រលាញ់របស់ខ្លួន។

យោងតាមរយៈគណនីហ្វេសប៊ុក របស់លោក អ៊ឹម ជីវ៉ា ផ្ទាល់ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “ថ្ងៃនេះ Surprise ដល់អ្នកម្តាយបង្កើត ក្រាបថ្វាយបង្គុំបាតជើង ជូនមាសគាត់ចំនួន 2តម្លឹង និង ថវិកាចំនួន 2500$ ទុកអ្នកម្តាយចាយវាយពេលបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនិងទុកប្រើប្រាស់ផ្សេងៗ ដែលអ្នកម្តាយចង់ធ្វើ !

ទម្រាំឈានមកដល់ថ្ងៃនេះគឺគ្រួសារយើងក្រលំបាកណាស់ ! អ្នកម្តាយហត់ណាស់ អ្នកម្តាយត្រូវដើតួជាឪពុកផងជាម្តាយផងរ៉ាប់រងចិញ្ចឹមគ្រួសារ វេទនាគ្រប់បែបយ៉ាង !

ម្ចាស់ក្រុមហ៊ុនទាំងអស់ដែលតែងតែជួយហៅខ្ញុំបាទទៅថតឬផលិតស្ពតវិដេអូផ្សេងជូនក្រុមហ៊ុនពួកគាត់ បើគ្មានបងៗនិងប្អូនៗ ចាំជួយហៅថតក៏ខ្ញុំគ្មានចំនូលដែរ សូមអរគុណណាស់ចំពោះក្រុមហ៊ុនទាំងអស់ដែលសហការជាមួយខ្ញុំបាទ អំពើល្អមិនសាបសូន្យ ដោយក្តីគោរពៈ អុឹម ជីវ៉ា”។

ក្រោយឃើញបែបនេះភ្លាម ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាចូលទៅខមិន ព្រោងព្រាតថា៖ “កូនល្អ, ប្រពៃណាស់បងគួរអោយស្រលាញ់, រំភើបណាស់បងប្រុស, ប្រពៃណាស់ក្មួយប្រុស គួរអោយស្រលាញ់, បានបុណ្យណាស់ជាមួយនឹងព្រះរស, សាធុ សាធុៗៗបង, បានបុណច្រើនណាស់, បានបុណ្យណាស់ជីវ៉ា, កូនល្អ ធ្វេីឆ្គួតធ្វេីជា ក៏ព្រោះតែអ្នកមានគុណ”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។


Related posts

Leave a Comment