ស្អាតបែបស្រុកស្រែ ត្រជាក់ភ្នែកណាស់! អីយ៉ា នៅសុខៗ ស្រាប់តែលោកបង ម៉ៅ បើកបង្ហាញទិដ្ឋភាពជុំវិញវត្ត ពិតជាស្រស់ស្អាតមែនទែន ព្រមទាំងមានសង្ឃដីកាបែបនេះថា…(មានវីដេអូ)

ហ្វេសប៊ុក៖ សូមរំឡឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ ទើបកន្លងផុតទៅ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា ហ៊ឹង បញ្ញារិទ្ធ (ហៅពូម៉ៅ) បានសម្រេចចិត្តសាងផ្នួសមួយរយៈ ដើម្បីយកធម៌យកអាមកដាក់ក្នុងខ្លួន និងរកអ្វីដែលស្ងប់ ដែលស្ថិតនៅវត្ត ពោធិ៍អណ្តែត ក្នុងខេត្តព្រៃវែង។

ក្រោយក្លាយជា សាមណេរ លោកបង ម៉ៅង តែងតែបង្ហោះរូបភាពជាច្រលនសន្លឹក ព្រមទាំងភ្ជាប់សារជាញឹកញាប់ ដែលបង្ហាអពីអារម្មណ៍ស្រស់ស្រាយ ស្ងប់ក្នុងចិត្ត។

យ៉ាងណាមិញ កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នេះ គេបានឃើញ លោកបងម៉ៅ បានបង្ហោះវីដេអូខ្លីមួយទៀត បង្ហាញពីទិដ្ឋភាពដ៏ស្រស់ស្អាត នៅជុំវិញវត្ត រំលេចទៅដោយទេសភាពវាលស្រែខៀវស្រងាត់ ដ៏ស្រស់បំព្រង រំសាយអស់ភាពទុក្ខកង្វល់ក្នុងចិត្ត។

ក្នុងនោះងផងដែរ លោកបង ក៏មានសង្ឃដីកាយ៉ាងខ្លីបែបនេះថា៖ “ទេសភាពស្រស់ស្អាតរដូវភ្លៀងធ្លាក់ ខ្យល់បរិសុទ្ធ ធ្វេីអោយអារម្មណស្ងប់ស្ងាត់។”។ ដោយឡែកនៅព្រឹកមិញនេះ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ចំថ្ងៃសែននំព្រះខែ លោកបង បានទៅបេះផ្កាឈូក ព្រមទាំងមានសង្ឃដីកាថា៖ “បេះផ្កាឈូកយកទៅថ្វាយព្រះ ។ សូមសេចក្តីសុខកេីតមានដល់ប្រជាពលរដ្ឋខ្មែរទាំងអស់។ សាធុ សាធុ សាធុ”។

ក្រោយឃើញទេសភាពដ៏ស្រស់ស្អាតបែបនេះភ្លាម ធ្វើឲ្យមហាជនជាច្រើនបានសម្តែងអារម្មណ៍ថា៖ “សាធុ សាធុ លោកបង, ខ្យលត្រជាក់ៗស្រស់ស្រាយណាលោកប្អូន, ជូនពរលោកបង សុខភាពល្អ, ទេសភាពស្រស់ស្រាយណាស់លោកបង សាមញតែស្រស់ថ្លា, ទេសភាពស្រុកស្រែ ខ្យល់អាកាសបរិសុទ្ធខ្លាំងណាស់លោកបង, ជូនពរលោកប្អូនសុខភាពល្អ, មិនមែនស្ងាត់រាងកាយ ស្ងាត់គំនិត, ជូនពរតេជគុណពីចំងាយ សុខភាពល្អនឹងអារម្មណ៍ជ្រះថ្លា”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។


Related posts

Leave a Comment