មិនទាន់ចប់ទេ! មុននេះបន្តិច អ្នកស្រី ទ្រី ដាណា បានទម្លាយសារថ្មីមួយទៀតហើយ ដោយសរសេររៀបរាប់ប្រាប់យ៉ាងដូច្នេះថា…

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែប្អូនបានដឹងហើយថា កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នេះ ពូម៉ៅ និង អ្នកស្រី ទ្រី ដាណា មានបញ្ហាខ្លាំងនៅក្នុងគ្រួសាររបស់គាត់ រហូតដល់ថ្នាក់ ពូម៉ៅ បានចេញមុខ Live និយាយរឿងខ្លះៗនៅក្នុងចិត្តចេញមក ទាំងទឹកមុខស្រពោនក្រៀមក្រំ មិនដែលធ្លាប់ឃើញពីមុន។

ក្រោយ ពូម៉ៅ Live ចប់ភ្លាម ស្រាប់តែអ្នកស្រី ទ្រី ដាណា ក៏បានចេញមុខធ្វើការ Live បកស្រាយវិញ កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីកុំឲ្យមហាជនមួយចំនួនមានការយល់ច្រឡំទៀត។

ដោយឡែកនៅមុននេះបន្តិច នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នេះ គេបានឃើញ អ្នកស្រី ទ្រី ដានា បានទម្លាយសារមួយទៀតហើយ ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “កំហុសដ៏ធំបំផុតរបស់មនុស្សស្រីគឺយល់ច្រឡំថាប្ដីស្មោះនឹងខ្លួន កំហុសដ៏ធ្ងន់បំផុតរបស់មនុស្សប្រុសគឺជឿសម្ដីអ្នកក្រៅមកបំផ្លាញគ្រួសារខ្លួនឯង ជឿសម្ដីម៉ែ បងប្អូននិងគ្រួសារមកបំផ្លាញជីវិតសុភមង្គលគ្រួសាររបស់ខ្លួន ឯកំហុសរបស់មនុស្សប្រុសមួយទៀតគឺភាពអំនួតអួតអាងថាខ្លួនមិនចេះខុស

កំហុសរបស់មនុស្សប្រុសមួយទៀតគឺបំផ្លាញគ្រួសាររបស់ខ្លួនហើយថាមនុស្សស្រីជាអ្នកបំផ្លាញ (មនុស្សប្រុសដែលបំផ្លាញគ្រួសារខ្លួនឯងដោយសារអ្នកដទៃនិងបងប្អូន ត្រចៀកស ថោកទាបខ្លាំងណាស់ សារនេះផ្ញើសារទៅអតីតប្ដីសូមភ្ញាក់ខ្លួនឡើងយកប្រពន្ធលើកក្រោយកុំបំផ្លាញគ្នាអី ចេះស្រឡាញ់គ្នាផងកុំយកគ្រួសារកុំយកម្ដាយកុំយកប្អូនកុំយកបង មកនិយាយនៅក្នុងគ្រួសារនោះទៀត រៀនរស់ជាមួយប្រពន្ធនិងកូនអោយស្ងប់ស្ងាត់កុំអោយម្តាយនិងបងប្អូនចូលជ្រែក ហើយកុំមានអំនួតនៅលើគ្រួសារពេកហើយកុំគិតថាខ្លួនឯងអស្ចារ្យហើយបើសិនជាអាច ពេលផឹកសុីស្រវឹងកុំវ៉ៃប្រពន្ធក្រោយដូចខ្ញុំអី

ខ្ញុំអស់ទ្រាំត្រឹមខ្ញុំហើយតែសូមជូនពរប្រពន្ធក្រោយកុំឱ្យជាន់លើដានចាស់ដូចរូបខ្ញុំ សង្ឃឹមថាក្រោយពេលដែលសាលក្រមចេញមកយើងនឹងបានស្ងប់ស្ងាត់រាងខ្លួន ហើយអ្នកដែលយកគេធ្វើប្ដីថ្ងៃក្រោយត្រូវដាក់ខសន្យាឲ្យច្បាស់ថាកុំយកគ្រួសារខាងគេជាធំព្រោះប្រឈមខ្លាំងណាស់លំដាប់ប្រហែលខ្ញុំហើយនៅទប់មិនឈ្នះឈានដល់ការលែងលះទម្រាំតែលំដាប់ក្រោយក្រោយបើសិនជាអាចដាក់ល័ក្ខខ័ណ្ឌឲ្យបានច្បាស់លាស់មុនពេលចូលរួមជីវិតជាមួយគេ ត្រូវសម្របគ្រប់យ៉ាងទាំងអស់ទើបសុខ

ហើយត្រូវជួយម៉ែគេនិងប្អូនគេឱ្យបានគ្រប់សព្វបែបយ៉ាងទើបនៅសុខ បើមិនដូច្នេះទេគ្មានសេចក្តីសុខទេប្រឈមនឹងទឹកភ្នែករាល់ថ្ងៃប៉ុន្តែខ្ញុំសរសើរខ្លួនឯងដែរដែលរឹងមាំ ឆ្លងកាត់ដំណាក់កាលនេះហើយខ្ញុំនឹងរឹតតែស្រស់ស្រាយជាមួយនឹងជីវិតដែលមានក្តីសុខសុភមង្គលជាមួយកូនៗ”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment