ញាក់សាច់ម៉ង!! ព្រះសង្ឃថៃមួយអង្គ គង់ Live យ៉ាងទំនងជាមួយផលិតផលពេញតុ ដូចលក់អនឡាញ ផ្អើលអស់ញាតិញោម

កាលពីពេលថ្មីៗនេះ ព្រះសង្ឃមួយអង្គគង់នៅក្នុងវត្ត រ៉យថង ប្រទេសថៃ កំពុងតែរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីព្រះសង្ឃអង្គនេះបានចេញមកឡាយវីដេអូបង្ហាញផលិតផលនៅលើបណ្តាញសង្គម ប្រៀបដូចជាអ្នកលក់អនឡាញ់ផ្សេងៗ ដែលជារឿងមិនគួរសមមួយសម្រាប់ព្រសង្ឃ។

បើតាមការឱ្យដឹងពីសារព័ត៌មានក្នុងស្រុករបស់ថៃមួយ បានឱ្យដឹងថា រឿងនេះបានកើតឡើងនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ ដោយព្រះសង្ឃអង្គនោះមាននាមថា Maha Sompong គង់នៅវត្តរ៉យថង ដែលព្រះអង្គកំពុងតែទទួលបានការរិះគន់យ៉ាងខ្លាំងពីសំណាក់ញាតិញោម ក្រោយពីព្រះអង្គបានឡាយវីដេអូ ដោយមានផលិតផលជាច្រើនដែលទទួលបានពីញាតិញោមទាំងឡាយដែលប្រគេន យកមកតម្រៀបលើតុ ដូចជាអ្នកលក់អនឡាញអ៊ីចឹង។ អ្វីដែលកាន់តែធ្វើឱ្យមហាជនចាប់កំហុសនោះ គឺក្នុងការឡាយរបស់ព្រះអង្គក៏មានភ្ជាប់ជាមួយខេបសិនថា ៖ «Unbox ជាមួយព្រះ Maha Sompong»។

ក្រោយពីសកម្មភាពព្រះអង្គឡាយនោះដែរ ឃើញមានមហាជនជាច្រើនបានចូលទៅខមមិនសម្តែងការមិនពេញចិត្ត ក៏ដូចជាការិះគន់ចំពោះព្រះអង្គថាលក់អនឡាញផងដែរ។ ទោះជាយ៉ាងណា ជុំវិញរឿងរ៉ាវដែលគិតថាព្រះអង្គឡាយលក់របស់ទាំងនោះ នៅមិនទាន់មានការបង្ហាញ ក៏ដូចជាចេញមកបកស្រាយអ្វីចំពោះមតិដែលមហាជនបានលើកឡើងនោះទេ៕

ប្រភព៖ dailynews

Related posts

Leave a Comment