កាន់តែខ្ពស់កាន់តែដាក់ខ្លួន! មានងារជា អ្នកឧកញ៉ា ពិតមែន តែ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះតាមខេត្ត ហូបមីកញ្ជប់តាមផ្លូវ រួចភ្ជាប់សារយ៉ាងខ្លីបែបនេះថា…

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខានគឺ អ្នកឧកញ៉ា ឡេង ណាវ៉ត្រា ដែលមានឈ្មោះក្នុង សំបុត្រកំណើត ឡេង ភត្រា។ បច្ចុប្បន្ននេះ លោកកំពុងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួនសឹងតែមិនគួរឲ្យជឿ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។

ជាងនេះទៅទៀត អគ្គនាយក ឡេង ណាវ៉ាត្រា គ្រុប អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ជាបុគ្គលមួយរូបដែលប្រើជីវិតយ៉ាងសាមញ្ញាបំផុតក្នុងការរស់នៅប្រចាំថ្ងៃ បើទោះបីមានងារជាអ្នកឧកញ៉ា និងមានលុយវាល់លានក៏ដោយ ។

ដោយឡែកនៅមនុនេះបន្តិច នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងអំឡុងពេលចុះបំពេញការងារតាមខេត្ត។ មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺ ក្នុងដំណើរចុះតាមខេត្តនោះ អ្នកឧកញ៉ា មិនចូលពិសារអាហារតាមភោជនីយដ្ឋានថ្លៃៗអ្វីនោះឡើយ តែបែរជាចុះហូមមីត្រឹមពីរកញ្ចប់តាមផ្លូវទៅវិញ ដោយមិនខ្វល់ថាឋានៈខ្លួនជា អ្នកឧកញ៉ា អ្វីនោះទេ។

ក្នុងនោះផងដែរ អ្នកឧកញ៉ា ក៏បានភ្ជាប់សារយ៉ាងខ្លីបែបនេះថា៖ “ដាច់បាយថ្ងៃនេះ មានតែមីកញ្ចប់តាមផ្លូវទេ បានទប់រួច ដាច់២កញ្ចប់ផុយ! ចុះពុកម៉ែបងប្អូនវិញ អាចទៅរួចប៉ុន្មានកញ្ចប់ទៅ?”។ ឃើញទំនងខ្លាំងពេក អ្នកគាំទ្រជាច្រើនបាននាំគ្នាចូលទៅ ខមិន ព្រោងព្រាតបែបនេះថា៖

“ខ្ញុំបាទ. តែ១កញ្ចប់ទេ, ខ្ញុំបានតែ២កញ្ចប់ទេ, ខ្ញុំបានតែ១ កញ្ចប់ទេ អ្នកឧកញ៉ា !, បើដាក់បន្លែអាចអស់១កញ្ចប់ តែបើអត់បន្លែ កន្លះកញ្ចប់, ទំនងណាស់លោកឧញ្ញ៉ា, ១ + ១ ល្មម តែបើបាន ពងទា ១ទៀតគឺថា អេមម៉ង, ខ្ញុំក៏២កញ្ចប់ដែរ..១កញ្ចប់ដូចស្ទើរៗមិចទេ. ទាល់តែ២បាននឹង, ឆ្ងាញ់ មី១កញ្ចប់ដាក់បាយ២វែក ឆ្អែតល្មម”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment