អីយ៉ាញាក់សាច់!! ផ្ទុះជំនួញអនឡាញមួយក្ឌាំងនេះ ថមមី មានគម្រោងចង់បើកហាងលក់ពេជ្រថែមទៀត…

មហាជននិយមតាមដានជីវិតឯកជនរបស់ប្ដីប្រពន្ធតារាប្រុសស្រីមួយគូ អ្នកនាង សួស វីហ្សា និង លោក ថមមី ប្រាកដជាបានដឹងហើយ មួយរយៈក្រោយនេះ អ្នកទាំងពីរ បានបង្កើនមុខជំនួញផ្ទាល់ខ្លួនមួយ ជាអ្នកលក់សម្លៀកបំពាក់ និង កាបូបតាមអនឡាញ។

បើទោះជាទើបតែប្រឡូកអាជីពតាមអនឡាញក៏ពិតមែន តែប្រពន្ធមួយគូនេះ ពិតជាទទួលបានភាពជោគជ័យខ្លាំង ព្រោះទទួលបានការគាំទ្រពីអតិថិជនច្រើនសន្ធឹក ជាពិសេសនាប៉ុន្មានថ្ងៃនេះ មហាជនហាក់កាន់តែមានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងប្ដីប្រពន្ធមួយគូនេះ ដោយឃើញថាមានការគាំទ្រ និង ចូលមើលការឡាយលក់ផលិតផលរបស់អ្នកទាំងពីរ ច្រើនខ្លាំងរហូតដល់ រាប់ម៉ឺននាក់ឯណ្ណោះ ដែលធ្វើឱ្យមុខជំនួញលក់អនឡាញរបស់អ្នកទាំងពីរ កាន់តែរីកកាក់កបខ្លាំងឡើង។

ដោយឡែក ស្របពេលដែលមុខជំនួញអនឡាញកំពុងតែកាក់កប ទទួលបានការគាំទ្រខ្លាំងពីមហាជន ស្រាប់តែថ្មីៗនេះ លោក ថមមី បានបង្ហើបថានឹងមានគម្រោងចង់បើកហាងលក់ពេជ្រថែមទៀត ដែលកំពុងតែធ្វើឱ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ថែមទៀត ព្រមទាំងបាននាំគ្នាចូលរួមធ្វើការសារទរចំពោះភាពជោគជ័យរបស់លោក និង ភរិយាផងដែរ។

នេះបើតាមការបង្ហោះសារ និង រូបភាពលើបណ្ដាញសង្គមហ្វេសប៊ុករបស់ តារាប្រុសរូបនេះដែលបង្ហាញពីសកម្មភាពដើរទស្សនៈកិច្ចមើលហាងលក់ពេជ្រ ព្រមទាំងបានបញ្ជាក់បែបថានេះថា ៖ «ពេលរាត្រីជាមួយដៃគូសហគ្រិនមកទស្សនៈកិច្ចហាងពេជ្រ លើកនេះ បែបមិនមានអ្នកថាទៀតទេមើលទៅ ព្រោះលើកនេះអាចនឹងបើកវាតែម្តង»៕

Related posts

Leave a Comment