ស្អាតម្លេះទេ! មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ព្រះនាងតូច គ្រងឈុតសម្លៀកបំពាក់បែបនេះ ពិតជាសមសួន ស្អាតទាក់ភ្នែកណាស់ ដល់ថ្នាក់ហ្វេនៗ ចូលទៅខមិន ថា…

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន ពិតជាបានស្គាល់ច្បាស់ហើយ ព្រះនាងតូច នរោត្តម ជេនណា ដែលជាខ្សែរាជវង្សកម្ពុជាវ័យក្មេង នោះ។

យ៉ាងណាមិញ ភាពល្បីល្បាញរបស់ ព្រះនាងតូច នរោត្តម ជេនណា ស្ថិតនៅក្នុងបេះដូងយុវវ័យ និង ប្រជាជនខ្មែរគ្រប់រូប ដោយពួកគេដឹងច្បាស់ពីសមត្ថភាព និង ទេពកោសល្យរបស់ព្រះនាង នៅក្នុងវិស័យសិល្បៈ មិនថាការបង្ហើសំនៀងមួយមុខនោះទេ ប៉ុន្តែសម្រាប់របស់ព្រះនាងក៏ ស្រស់ស្អាតមានភាពលេចធ្លោខ្លាំងផងដែរ។

ដោយឡែកកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នេះ មហាជនមានការចាប់អារម្មណ៍យ៉ាងច្រើន ក្រោយឃើញ ព្រះនាងតូច ទ្រង់គ្រងសំលៀកបំពាក់ប្រពៃណីខ្មែរ យ៉ាងសមសួន ស្រស់ស្អាតទាក់ទាញ អមដោយព្រះភក្រ្តស្រស់ប្រិមប្រិយ ត្រៀមថតបទចម្រៀងថ្មីសម្រាប់ ក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌ នេះ។

ក្រោយឃើញរូបភាពប៉ុន្មានសន្លឹករបស់ ព្រះនាងតូច ភ្លាម ធ្វើឲ្យហ្វេនៗ និងមហាជនជាច្រើនលាន់មាត់សរសើរស្អាតគ្រប់ៗគ្នា មិនដាច់ពីមាត់ឡើយ រហូតមានអ្នកខ្លះចូលទៅ ខមិន បញ្ចេញអារម្មណ៍បែបនេះថា៖ “ព្រះនាងតូចស្អាតខ្លាំងណាស់, ស្អាត់ណាស់ព្រះនាងតូច, ទ្រង់ពិតជាស្រស់ស្អាតខ្លាំងណាស់, ទ្រង់ពិតជាស្រស់ស្អាតខ្លាំងណាស់, ថ្វាយព្រះពរព្រះនាងម្ចាស់, ស្អាតម្លេះទេ, សួស្តីព្រះនាងស្អាតណាស់ចាស”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment