សូមចង់ចាំ!! បង្ហាញពីចំណុចសំខាន់ ៣ យ៉ាង មនុស្សត្រូវភ្ជាប់ជាមួយបុណ្យភ្ជុំបិណ្ឌ

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រជាជនទូទាំងប្រទេសតែងតែប្រារព្ធពិធីនេះមិនដែលអាក់ខានឡើយគឺចាប់ពីថៃ្ង ១ រោចខែភទ្របទ រហូតដល់ថៃ្ងទី ១៥ រោច មានរយៈពេល ១៥ ថៃ្ង។ ក្នុងរយៈពេល ១៤ ថ្ងៃ គេហៅថាពិធីកាន់បិណ្ឌ និង ថៃ្ងបញ្ចប់គឺជាថៃ្ង «ភ្ជុំបិណ្ឌ»។ យ៉ាងណាមិញ ភ្ជុំបិណ្ឌមានសកម្មភាពបីយ៉ាងសំខាន់ៗគឺ ៖

១. ភ្ជាប់បច្ចុប្បន្នទៅនឹងអតីតកាល គឺឱ្យមានសតិសម្បជញ្ញៈភ្ជាប់ឱ្យដឹងរឿងប្រវត្តិ កំណើត គឺយល់ប្រវត្តិសាស្ត្ររបស់យើង ដឹងកើតសា្លប់ ល្អចម្រើនយ៉ាងម៉េច ដឹងល្អអាក្រក់ បុណ្យ បាប អ្វីគួរធ្វើ អ្វីមិនគួរ ទម្លាប់ឱ្យយើងមានខួរក្បាលនឹងជាប់ទៅនឹងរឿងប្រវត្តិសាស្ត្ររបស់យើង កុំឱ្យភ្លេចធាតុកំណើតរបស់យើង។

២. ភ្ជាប់មនុស្សដែលនៅរស់នៅជាមួយគ្នា ជាឱកាសបានជួបជុំគ្នា ចងជាតិកំណើតរបស់យើង តាមអំបោះស ថែមទាំងនៅក្នុងភូមិ ក្នុងស្រុក ក្នុងខេត្តទៀតផង។ ជាំឱកាសបានជួបជុំគ្នា រវាងបងប្អូន សាច់សារលោហិត ហើយមានពេលសួរសុខទុក្ខគ្នាទៅវិញទៅមក។

៣. ភ្ជុំមួយទៀត គឺថាឱ្យយើងភ្ជាប់ទៅនឹង សត្វ ទៅនឹង ធម្មជាតិ ទូទៅទាំងអស់ ដោយបញ្ជាក់ថា ការធ្វើរបៀបនឹងមិនមែនជាបុណ្យទេ តាមខ្មែរគេថា បូណ គឺជួយដាស់តឿនរំឭកការគ្រប់បែបយ៉ាងកុំឱ្យយើងភ្លេច ឱ្យយើងកាន់តែយល់ កាន់តែចម្រើន តែចម្រើនឡើងទៀត។ កាលណាយើងហៅថា បុណ្យ ចាំថា យកផលនឹងទៅឡើងឋានសួគ៌។ យើងកើតមកទៅជាអ្នកធំ អ្នកមានទ្រព្យសម្បត្តិ មានអំណាចតែប៉ុណ្ណឹង នេះហើយថាការធ្វើបុណ្យ។ ចំពោះបូណវិញ ជាការកសាងការបង្កបង្កើន ឱ្យលូតលាស់ឱ្យភា្ជប់រលឹក ឱ្យយល់ ឱ្យមានប្រាជ្ញា ឱ្យយល់ពិត ឱ្យមនុស្សចម្រើន សប្បូរសប្បាយរុងរឿងទាំងអស់គ្នា។

កាលណាយើងចេះភ្ជុំជាតិកំណើត ជាតិសាស្ត្ររបស់យើង តាមអំបោះស តាមព្រលឹងរបស់យើង ហើយយើងពួតដៃ ពួតកម្លាំងគ្នា រួមគំនិត ឱ្យជាតិរបស់យើងចេះការពារ ចេះស្រឡាញ់ ទឹកដីឱ្យកាន់តែខ្លាំក្លាថែមទៀត៕

ប្រភព៖ WIKIPIDIA

Related posts

Leave a Comment