ក្តីសុខណាស់! ស្ងាត់ៗ Love Riya និងប្រូសូនី នាំទែនទែន ទៅលំហែកាយដល់កន្លែងនេះបាត់ ថែមទាំងដាក់ប៉ុន្មានប៉ុស្តិ៍នេះ ជុំគ្នា អមទេសភាពស្រស់ស្អាត ដល់ថ្នាក់ហ្វេនៗ ចូលទៅខំមិន ព្រោងព្រាតថា…

ដូចដែលប្រិយមិត្តអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ស្គាល់ច្បាស់ហើយ អ្នកនាង Love Riya គឺជាអ្នកលក់ឡេ និងផលិតផលតាមរយៈ អនឡាញដ៏ល្បីម្នាក់ និងមានសម្រស់ស្អាតថែមទៀតផង។

ហើយអ្នកនាង Love Riya មានកូនស្រីម្នាក់ឈ្មោះថា ទែនទែន ហើយខណៈពេលនេះកំពុងមាន ទំនាក់ទំនងស្នេហា ជាមួយកំលោះសង្ហាម្នាក់ទៀតផង ឈ្មោះថា ប្រូសូនី ជារឿយៗអ្នកទាំងពីរតែងតែបង្ហាញភាពស្និតស្នាល ផ្អែមល្ហែមដាក់គ្នាមិនដែលដាល់ឡើយ។

ដោយឡែកនៅព្រឹកមិញនេះ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ នេះ គេបានឃើញ ប្រូសូនី បានបង្ហោះរូបភាពស្អាតៗជាច្រើនសន្លឹក ដែលបង្ហាញពីដំណើរកម្សាន្តរបស់ខ្លួន ជាមួយ Love Riya និងទែនទែន នៅតាមខេត្ត មើលទៅពោរពេញដោយក្តីសុខ ខ្លាំងណាស់។

ក្រោយឃើញរូបភាព និងទេសភាពស្អាតទាំងនេះភ្លាម ធ្វើឲ្យហ្វេនៗ ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានទម្លាយអារម្មណ៍បែបនេះ ចេញមកថា៖ “ស្អាតណាស់អូនយ៉ា សូមអោយអូនសំណាងល្អ ពេញមួយជីវិត, អួយខុាញ់កូនទែនណាស់, ជូនពរបងស្រលាញ់គ្នារហូត, ក្ដីសុខពិតៗបង, ថែរក្សារសេក្ដីសុខណាក្មួយៗ, សមគ្នាណាស់ស្អាត់ទាំងគូប្រូរពិតចាប់ដៃគ្នារកសុីទៅមានខ្លាំងណាស់”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment