កាន់តែធំកាន់តែស្អាត! អីយ៉ា អូន រូប៊ី (Ruby) ត្រូវប៉ាៗ រៀបចំកម្មវិធីខួបកំណើតមួយ យ៉ាងសាមញ្ញ មើលទៅសប្បាយរីករាយពេញផ្ទះ រួ អ្នកឧកញ៉ា ហុង ពីវ បានប្រាប់យ៉ាងខ្លីថា….

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ អូន រូប៊ី (RUBY) គឺជាកូនស្រីបណ្តូលចិត្តរបស់ អ្នកឧកញ៉ា ហុង ពីវ នោះ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មហាជន ក៏ដូចជាអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញសម្រស់ អូន រូប៊ី ពិតជាស្អាត និងធំធាត់ប្លែកជាងមុនឆ្ងាយខ្លាំងណាស់ ទឹកមុខស្រស់ស្រាយ និង ស្នាមញញឹមគួរឲ្យស្រលាញ់។

ដោយឡែកនៅមនុនេះបន្តិច នាថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២១ នេះ គេបានឃើញ អ្នកឧកញ៉ា ហុង ពីវ បានរៀបចំកម្មវិធីខួបកំណើតតូចមួយ លក្ខណៈជុំគ្រួសារ មើលទៅយ៉ាងសាមញ្ញ តែទឹកមុខម្នាក់ៗពោរពេញទៅដោយ សប្បាយរីករាយយ៉ាងខ្លាំង។ ក្នុងនោះផងដែរ អ្នកឧកញ៉ា ហុង ពីវ បានសរសេរសារមួយយ៉ាងខ្លីប្រាប់ថា៖ “ជំរាបសួរបងៗ ឆ្នាំនេះRuby អាយុ6ឆ្នាំហេីយ!!!”។

ក្រោយឃើញបែបនេះភ្លាម ធ្វើឲ្យអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាចូលទៅ ខំមិន ថា៖ “រីរាយថ្ងៃកំណើត ក្មួយ ប៊ីឆ្លាត ជូនពរសុខភាពល្អ, រីករាយថ្ងៃខួបកំណើតអូន RUBY.ជូនពរសុខភាពល្អរៀនពូកែ ជាកូនល្អរបស់ប៉ាៗ, ជូនពរក្មួយស្រីមានសុខភាពល្អ, សូមជូនពរថ្ងៃខួបកំណើត សុខភាពល្អ សុខសប្បាយ”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។



Related posts

Leave a Comment