អាណិតណាស់!! តារាកំប្លែងជើងចាស់លោក ស៊ូ សាវ៉ាង ហៅតា ពុយហ្សូ បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរសារជាថ្មី និងកំពុងទទួលការសង្គ្រោះបន្ទាន់នៅ…

ស្ថិតក្នុងវ័យជិត៨០ឆ្នាំ អតីតតារាសម្ដែង និងកំប្លែងជើងចាស់លោក ស៊ូ សាវ៉ាង ហៅតា ពុយហ្សូ បានធ្លាក់ខ្លួនឈឺយ៉ាងធ្-ងន់ធ្-ងរសារជាថ្មី និងកំពុងទទួលការស-ង្គ្រោះបន្ទា-ន់នៅបន្ទាប់ I-C–U ។

តាមការបញ្ជាក់ពីអ្នកនាង ស៊ូ វណ្ណថា ត្រូវជាកូនស្រីបង្កើត និងជាអ្នក​មើល​​ថែផ្ទាល់ បានថ្លែងប្រាប់តារាញូស៍ឱ្យដឹងថា ឪពុករបស់​ខ្លួន​​បាន​មក​សម្រាក​ព្យាបាល​​នៅមន្ទីរ​ពេទ្យរ៉ូយ៉ាល់ភ្នំពេញ​ប្រមាណ៤​ថ្ងៃមក​ហើយ ពោល​គឺចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ។

ហើយចំពោះអាការៈ គឺលោកតា ពុយហ្សូ ​មានអាការៈ ក្អក និងហត់ខ្លាំង មានពេល​ខ្លះក្អក​ដង្ហក់​​រហូត​ចង់ស្ទះម្ដងៗថែមទៀតផង ។ ហើយការណ៍ដែលធ្វើឱ្យតារាកំប្លែង ពុយហ្សូ ជា​ឪពុកធ្លាក់ខ្លួនក្នុងសភាពធ្ងន់ធ្ងរ និងត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់បែបនេះ គឺដោយ​សារ​តែ​លោកមានជំងឺ​រលាក​សួត និងរលាក​តម្រង​រោម ។

បើទោះជាយ៉ាងណា អ្នកនាងក៏បានអះអាងថា ឪពុករបស់​ខ្លួនពេល​នេះ គឺស្ថិត​ក្នុង​សភាព​​ធ្ងន់ធ្ងរ នៅមិនទាន់ដឹងថា​ពេល​ណា​​អាចចេញពីមន្ទីរពេទ្យបានឡើយ ហើយ​ក្រុម​គ្រូពេទ្យក៏​កំ​ពុង​​ពិនិត្យតាមដានបន្ត ។

គួរបញ្ជាក់ថា ជាតារាកំប្លែងជើងចាស់មួយរូប ដែលមានឈ្មោះបោះសំឡេង ជាពិសេស​នៅ​ក្នុងទសវត្ស៩០ និង​២០០០ រហូតមកដល់ទល់នឹងធ្លាក់ខ្លួនឈឺនៅឆ្នាំ២០០៧ ។ លើស​ពីនេះ សិល្ប​ករ​ជើងចាស់លោកតា ពុយហ្សូ និងភរិយា បានចំណាយពេលវេលាកម្លាំង​កាយចិត្តជាច្រើន ​ដើម្បី​បណ្ដុះ​​បណ្ដាលជំនាញសិល្បៈដល់អ្នកគ្មានទីពឹង និង​អ្នក​ស្រឡាញ់​សិល្បៈ​ដោយ​ពុំគិត​ការតប​ស្នងថែមទៀតផង។

នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ លោកតា ពុយហ្សូចាប់ផ្ដើមធ្លាក់ខ្លួនឈឺជំងឺជាច្រើនមុខក្នុងនោះក៏មានជំងឺបុសថ្លើមដែលជាជំងឺកាចសហាវនិងចំណាយច្រើនក្នុងការព្យាបាល។ ទោះបីជាយ៉ាងណា លោកបានជាសះស្បើយវិញ ក្រោមការព្យាបាលដោយមានការជ្រោមជ្រែងថវិការពីសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment