ចូលរួមសោកស្តាយផង! មុននេះ លោក ករុណា ពេជ្រ មានទុក្ខធំ ព្រោះឪពុករបស់លោកបានផុតទៅហើយ ដោយបានត្រឹមពោលពាក្យសោកសៅថា…

នៅព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង​ មិត្តសិល្បករជាច្រើនហាក់រន្ធត់ចិត្តយ៉ាងខ្លាំង ក្រោយទទួលដំណឹងមរណភាពរបស់ឪពុកតារាចម្រៀង ករុណា ពេជ្រ ព្រមទាំងបានចូលរួមរំលែកទុក្ខដ៏ធំនេះយ៉ាងខ្លាំង។

ក្នុងនោះដែរ ក្រោយទទួលបានដំណឹងរន្ធត់ខាងលើទាំងព្រឹកនេះហើយ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ក៏មានក្តីក្តុកក្តួលខ្លាំងណាស់ដែរ នៅពេលបានត្រឡប់ទៅមើល status មួយរបស់លោក ករុណា ពេជ្រ ដែលបានបង្ហោះនៅយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ ដោយលោកបានស្រែករកជំនួយរកធុងអុកស៊ីសែន មកដាក់ឱ្យលោកឪពុករបស់លោក។

សារដ៏រំជួលចិត្តស្វែងរកជំនួយ មុនលោកឪពុកលាចាកទៅ លោក ករុណា ពេជ្រ បានសរសេរថា ៖ «ពេលនេះខ្ញុំត្រូវការ អុកស៊ីសែន ជួយប៉ាខ្ញុំមួយធុង តើបងប្អូនណាមាន​ សូមជួយចែកឱ្យខ្ញុំមួយធុងមក ណាបងប្អូន? ខ្ញុំជិះទៅយកក៏បាន»។

សារនោះដែរ ក៏បានធ្វើឱ្យមហាជន មិត្តសិល្បករជាច្រើនកាន់តែអាណិតអាសូរដល់ការបាត់បង់របស់លោក ករុណា ពេជ្រ យ៉ាងខ្លាំង ដែលលោកជាកូនកតញ្ញូ ស្រឡាញ់ឪពុក ព្រោះមុនអ្នកមានគុណចាកចេញទៅ គឺលោកបានតស៊ូពុះពារសព្វគ្រប់បែបយ៉ាង មើលថែជំងឺឪពុកដល់នាទីចុងក្រោយ៕

Related posts

Leave a Comment