ក្រោយទទួលដំណឹងមួយនេះ ពេលនេះលេខមុខតារាល្បីៗជាច្រើន បានអញ្ជើញចូលរួមពិធីបុណ្យស ព លោកប៉ា របស់ លោក ករុណា ពេជ្រ ក្នុងទឹកមុខយ៉ាងក្រៀមក្រំបំផុត…

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ នេះ តារាចម្រៀងលោក ករុណា ពេជ្រ បានជួបទុក្ខធំ ដោយសារតែលោកប៉ារបស់លោក បានទទួលមរណភាពហើយ ដោយស្រណោះខ្លាំងពេក រូបលោក បានត្រឹមបញ្ចេញអារម្មណ៍សោកស្តាយ ថា៖

“ប៉ា ខ្ញុំ ទៅចោល ខ្ញុំហើយ សូមប៉ា ទៅអោយសុខ បើមានជាតិក្រោយ កូនសុំកើតជាកូនប៉ាទៀត ហើយស្ថិតក្នុងគ្រួសារមួយដែលពោរពេញដោយសុភមង្គល ណា ប៉ា ណា…” ។

ក្រោយទទួលដំណឹងដ៏សែនសោកសៅនេះភ្លាម គេបានឃើញតារាល្បីៗ និងមិត្តភក្តិ មិត្តរួមការងារជាច្រើន បានអញ្ជើញមកចូលរួមពិធីបុណ្យស ព លោកប៉ា របស់ លោក ករុណា ពេជ្រ ផងដែរ ព្រមទាំងទឹកមុខដ៏សែនក្រៀមក្រំ។

បុគ្គលល្បីទាំងនោះ មានដូចជា ពិធីករ ប៉ែន ចំរុង តារាកំប្លែង អ្នកនាង កាតុ តារាចម្រៀង អ្នកនាង សុគន្ធ និសា តារាចម្រៀង លោក ជួប ច័ន្ទកក្កដា (ហៅរ៉ូលីន) នៅមានតារាផ្សេងៗ និង មានភ្ញៀវកត្តិយស ជាច្រើននាក់ទៀតផងដែរ។

ខណៈដែល តារាល្បី មិត្តភក្តិ រួមទាំងមិត្តរួមការងារ បានផ្ញើសារចូលរួមរំលែកទុក្ខ និងបានអញ្ជើញចូលរួមពិធីបុណ្យស ព ឆ្លៀតក្នុងឱកាសនោះ លោក ករុណា ពេជ្រ បានបង្ហោះសារមួយទៀតថា៖

“ខ្ញុំបាទ សូមអរគុណទឹកចិត្តបងប្អូនក្នុង Facebook ក៏ដូចបងប្អូនក្នុងប្រទេស ក្រៅប្រទេស ដែលបានចូលរួមរំលែកទុក្ខ និង សោកស្តាយ ចំពោះការបាត់បង់របស់ប៉ាខ្ញុំនាពេលនេះ…. ជូនបុណ្យផងណា បងប្អូន..ប៉ា ខ្ញុំលែងទទួលយកនូវអ្វីជាការតបស្នងសងគុណដល់គាត់ទៀតហើយ…សូមប៉ា បានសុខ ជួបតែព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ..”៕

Related posts

Leave a Comment