ត្រេកអរផង!! ទីបំផុតករណី គ្រោះថ្នាក់ចរាចរណ៍ ជាមួយរថភ្លេីង និងរថយន្ត ត្រូវបញ្ចប់ ដោយឲ្យ អ្នកបេីករថភ្លេីង…

ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រសួងសាធារណការ​ និងដឹកជញ្ជូនបានចេញ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងបានប៉ះទង្គិចជាមួយនឹងរថយន្តសាំងយ៉ុងនៅវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។

ជាក់ស្តែង ក្រសួងសាធារណការ​ និងដឹកជញ្ជូនមានកិត្តិយស​ សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថាករណីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងបានប៉ះទង្គិចជាមួយនឹងរថយន្តសាំងយ៉ុងនៅវាលរេញ​ ពេលនេះត្រូវបានដោះស្រាយបញ្ចប់រួចរាល់ជាស្ថាពរហេីយ​ នៅវេលាព្រឹកថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០២១នេះ។

យ៉ាងណាមិញ សូមបញ្ជាក់ជូនថា​ សមត្ថកិច្ចមិនបានឃាត់ខ្លួនអ្នកបេីករថភ្លេីងនោះឡេីយ​ ដោយគ្រាន់តែធ្វេីការសាកសួរនាំព័ត៌មានមួយចំនួនតែប៉ុណ្ណោះហេីយបច្ចុប្បន្ននេះ​អ្នកបេីករថភ្លេីងក៏ត្រូវបានអនុញ្ញាត្តិឱ្យវិលត្រលប់ទៅកាន់គេហដ្ឋានវិញផងដែរ៕សូមចូលអានសេចក្តីលម្អិតខាងក្រោម៖

Related posts

Leave a Comment