ស្ដាប់លឺហើយ អរជំនួស! កំពុងតែញុំាបាយ ស្រាប់តែមានគេចូល ខំមិន សួររឿងនេះពេក មានអី អ្នកស្រី ទ្រី ដាណា បាននិយាយយ៉ាងច្បាស់ៗថា…(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនពិតជាបានដឹងច្បាស់ហើយថា ជុំវិញរឿងរ៉ាវទំនាស់រវាងគ្រួសាររបស់អ្នកស្រី ទ្រី ដាណា រួមជាមួយស្វាមីដែលបានប្រកាសលែងលះគ្នា រហូតធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើល និងមិនគួរឲ្យជឿ ខណៈដែលជារឿយៗអ្នកទាំងពីរបង្ហាញក្តីស្រលាញ់យ៉ាងស្អិតរមួយចំពោះគ្នា។

ដោយឡែកនៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២១ នេះ លោក ហ៊ីង បញ្ញារិទ្ធ ហៅ (ពូម៉ៅ) បានបង្ហាញពីទំហំចិត្តឈឺចាប់យ៉ាងខ្លាំង និង បានធ្វើការឡាយវីដេអូ ទាំងយប់និយាយរៀបរាប់ទាំងទឹកភ្នែកប្រាប់ទៅកាន់មហាជនថា រូបលោកពិតជាចង់ត្រូវគ្នាជាមួយគ្រួសារវិញណាស់ ហើយចង់ជួបមុខកូនខ្លាំងណាស់ ព្រោះតែគិតមកទល់ពេលនេះ គឺមានរយៈពេលយូរហើយដែលរូបលោកបានឃ្លាតឆ្ងាយពីគ្រួសារជាទីស្រលាញ់។

ស្រាប់តែនៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ នេះ អ្នកស្រី ទ្រី ដាណា កំពុងតែញុំាបាយខុសៗ ក៏មានហ្វេៗចូល ខំមិន និយាយរឿង ពូម៉ៅ ច្រើនពេក ធ្វើឲ្យ អ្នកស្រី ទ្រី ដាណា ទប់ចិត្តមិនបាន ក៏បានបញ្ជាក់ច្បាស់ៗ ក្នុងការ ឡាយវីដេអូ ថា៖

“ខ្ញុំលើកលែងឲ្យ ប៉ុន្តែអាស្រ័យទៅលើពេលវេលា អ្នកឯកែខ្លួនបានប៉ប៊ិនណា បងប្អូនមួយចំនួនត្រូវចាំថា មនុស្សដែលកែទោះជាក្នុងកាលៈទេសៈបែបណាក៏ដោយ គឺគេកែបាន តែបើមនុស្សមានល្បិចវិញកែបានតែមួយភ្លេតទេ អត់កែដដែរ ហើយខ្ញុំគ្រាន់តែប្រាបមួយទៀត ខ្ញុំស្អប់ណាស់អ្នកដើរផឹកស៊ី

បើចង់កែខ្លួនកុំរញ៉េរញ៉ៃ ព្រោះខ្ញុំអត់ចូលចិត្តទេ ព្រោះខ្ញុំអ្នករកស៊ី ខ្ញុំអ្នកត្រឹមត្រូវ ខ្ញុំស្អប់អ្នកដើរផឹកស៊ី តាផឹកស៊ីហ៎ាវាមានស្រីក្នុងហ្នឹង បានផឹកទៅវាឆ្ងាញ់ ព្រោះខ្ញុំស្គាល់ចរិកប្តីខ្ញុំច្បាស់ ហើយតាផឹកស៊ីមានស្រី វាអូសការឡាទៅខេត្ត ទៅដេកជាមួយគ្នា

ចឹងបើសិនជាកែ កែឲ្យខ្ញុំឃើញ ម៉ាឆ្នាំ ឬមួយក៏ពីរឆ្នាំ Okayបាន ប៉ុន្តែខ្ញុំខ្លាចតែមិនបានឆ្នាំផង ការមុនទេ គ្រាន់តែប្រាប់ប៉ុណ្នឹង ព្រោះខ្ញុំស្គាល់ច្បាស់ ចង់និយាយចឹង ខ្ញុំលើកលែងឲ្យតាស់ ប៉ុន្តែទុកពេលវេលាជាអ្នកកំណត់ ប៉ុន្មានឆ្នាំទៀតឲ្យកែមក ធ្វើជាមនុស្សល្អមក….”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារវីដេអូខាងក្រោមនេះ។

Related posts

Leave a Comment