ប្រពៃណាស់! បុណ្យគម្រប់ខួបនៃការយាងចូលទីវង្គត របស់សម្តេចតាទួត ស្រាប់តែព្រះនាងតូចជេណា មានសុវណ្ណណីថា…

ភ្នំពេញ÷ កាលពីពេលប៉ុន្មានម៉ោងមុននេះ ឆ្លៀតក្នុងឱកាសនៃពិធីបុណ្យគម្រប់ខួប៩ឆ្នាំនៃការយាងចូលព្រះទីវង្គតរបស់សម្តេចព្រះបរមរតន:កោដ្ឋ យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ព្រះនាងតូចនរោត្តមជេនណា បានបង្ហោះសារប៉ុន្មានឃ្លាដ៏មានន័យ ដោយព្រះនាងបានមានព្រះសវនីយ៍យ៉ាងដូច្នេះថា÷

សូមថ្វាយព្រះមហាកុសលក្នុងខួបទី៩ឆ្នាំថ្ងៃសុវណ្ណគតនៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចងចាំជានិច្ចនូវ ព្រះមហាករុណាទិគុណដ៏សែនធំធេងនៃព្រះវររាជបិតាជាតិខ្មែរ /ស្តាប់ហើយរំជួលចិត្ត នឹករលឹកខ្លាំងណាស់សម្ដេចតាទួត រកទីបំផុតគ្មាន!

សូមរំលឹកផងដែលថា ព្រះនាងតូចនរោត្តម ជេណា ជាព្រះរាជនត្តា របស់ព្រះអម្ចាស់នរោត្តមចក្រពង្ស និងជាព្រះរាជនត្តាទួតរបស់ព្រះបាទនរោត្តមសីហនុ៕

Related posts

Leave a Comment