អុញនោះ! ក្រោយអតីតភរិយា ជួបរឿងប៉ុន្មានថ្ងៃមុនមកនេះ ស្រាប់តែ លោក ឌួង ឆាយ បានបង្ហោះសារដាស់តឿនថ្មីមួយទៀតថា….

ហ្វេសប៊ុក៖ កាលពីយប់ នៅវេលាម៉ោងជាង ២ កណ្តាលអាធ្រាត ឈានចូលដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ នេះ មានហេតុការណ៍ គ្រោះថ្នា-ក់-ច-រា-ច-រ-ណ៍មួយ ដោយឡានទំនើបម៉ាក Rolls-Royce មួយគ្រឿង ដែលពាក់ស្លាកលេខ «កម្ពុជា MR.IDOL» បានបើកបរជ្រុល បុ-ក-រ-បាំ-ងថ្ម ពុះចែកទ្រូងផ្លូវ។

ហេតុការណ៍មួយនេះ បង្ករឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅតាមបណ្តោផ្លូវសហព័ន្ធរុស្សី ស្ថិតនៅក្នុង សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

យ៉ាងណាមិញ បើយោងតាមរយៈព័ត៌មានខ្លះៗ បានបញ្ជាក់ច្បាស់ៗថា អ្នកបើកបររថយន្តនេះ គឺជា អ្នកនាង ដេត ម៉ាលីណា ដែលត្រូវជាអតីតភរិយា លោក ឌួង ឆាយ តែសំណាងល្អ អ្នកបើកបរនៅក្នុងរថយន្តនោះ មិនមានគ្រោះថ្នា-ក់-អ្វីឡើយ។

ដោយឡែក ក្រោយបានដឹងរឿងនេះភ្លាម ធ្វើឲ្យលោក ឌួង ឆាយ នៅមិនសុខ ក៏បានបង្ហោះសារមួយ នៅប្រហែលជាម៉ោង៣ទាបភ្លឺ ដោយខ្លឹមសារនោះមានន័យថា៖ “អ្នកជាម្តាយកូនៗរបស់យើង ខ្ញុំសង្ឃឹមថាអ្នកនឹងមិនមានគ្រោះថ្នាក់អ្វីកើតឡើងចុះ។ អានិតកូនៗយើង”។

មិនទាន់អស់ ស្រាប់តែនៅមនុនេះបន្តិច នាថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២១ នេះ គេបានឃើញលោក ឌួង ឆាយ បានបង្ហោះសារដាស់តឿថ្មីមួយទៀតថា៖ “ព្រះ និងទេវតាទុកជីវិតអោយអ្នកដើម្បីផ្តល់ឱកាសអោយអ្នកចេះទទួលស្គាល់កំហុស និងកែប្រែខ្លួនសារជាថ្មីនៅអ្វីដែលបានធ្វើ។ គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ។

ភ្ញាក់ខ្លួនឡើង ធ្វើខុសចេះដឹងកំហុសកែប្រែខ្លួនសារជាថ្មីគេហៅថាជាបណ្ឌិត។ សង្ឃឹមថាអ្នកនឹងយកឱកាសនេះកែប្រែចិត្តគំនិតជាថ្មីលៈបង់គ្រឿងស្រវឹងសុរាមេរយដើម្បីចំណាយពេលវេលាផ្តល់ភាពកក់ក្តៅ និងអនាគតល្អសំរាប់កូនៗ។

ពួកគេទាំង 3 ត្រូវការភាពកក់ក្តៅពីយើងទាំង 2 នាក់។ បែងចែកពេលវេលាស្មើភាពគ្នាសំរាប់ខ្ញុំជាមួយកូនៗ។ ច្បាប់ធម្មជាតិក្តី ច្បាប់មនុស្សក្តីមិនអាចកាត់ផ្តាច់មនោសចេតនារវាងឪពុក និងកូនៗបានទេ”៕

Related posts

Leave a Comment