ក្រោយមានពាក្យសម្ដីប្រមាថតិះដៀលថ្ងៃមុនច្រើនពេកពេលនេះអ្នកនាង ដេត ម៉ាលីណា ចេញមុខបកស្រាយការពិតហើយ (មានវិដេអូ)

អ្នកលេងបណ្ដាញសង្គមច្បាស់ជាបានជ្រាបហើយនូវហេតុការណ៍បុករនាំងពុះចែកទ្រូងផ្លូវដ៏កក្រើកមួយបានកើតឡើងកាលវេលាម៉ោង ៣ និង ៣០ នាទីទៀបភ្លឺថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ ដោយរថយន្តស៊េរីទំនើបម៉ាក Rolls-Royce ពណ៌សមួយគ្រឿង បណ្ដាលឱ្យខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង ដែលរថយន្តតម្លៃថ្លៃកប់ពពកនេះ ត្រូវបានគេសង្ស័យថាជារបស់អ្នកនាង ដេត ម៉ាលីណា អតីតភរិយាលោក ឌួង ឆាយ។

ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងមិនយូរប៉ុន្មាន ស្រាប់តែគេឃើញលោក ឌួង ឆាយ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួន ទំនងជាចង់បង្ហាញនូវក្ដីបារម្ភពីសុវត្ថិភាពរបស់អតីតភរិយា។

ខណៈនោះ បន្ទាប់ពីបង្ហាញពីក្ដីព្រួយបារម្ភ ស្រាប់តែប្រហែលជាមួយម៉ោងក្រោយមក លោក ឌួង ឆាយ បានបង្ហោះសារថ្មីមួយទៀត តែលើកនេះ លោកបែរជារៀបរាប់ក្នុងន័យស្ដាយទឹកចិត្តដែលខំព្រួយបារម្ភទៅវិញ។

ដោយឡែក មកដល់ល្ងាចថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២១ នេះ ស្រាប់តែ អ្នកនាង ដេត ម៉ាលីណា បានធ្វើការទម្លាយសារមួយដែលមហាជនគិតថាទំនងជាសាររបស់អតីតស្វាមីដែលបានផ្ញើទៅអ្នកនាងផ្ទាល់តាម Messenger ដែលគេឃើញថា មានទាំងការព្រួយបារម្ភខណៈអ្នកនាងមានគ្រោះថ្នាក់ចរាចរណ៍ និង មានទាំងពាក្យសម្ដីខ្លាំងៗតិះដៀលនាងផាំងៗទៀតផង។

ជាមួយគ្នានោះ អ្នកនាងក៏បានធ្វើការបញ្ជាក់ពីលើនោះ ដោយអ្នកនាងនឹងធ្វើការឡាយវីដេអូហ្វេសប៊ុកបកស្រាយជូនមហាជនលើបណ្ដាញសង្គមរាល់រឿងរ៉ាវដែលមានអ្នកចោទប្រកាន់ និង ជេរប្រមាថរូបនាង ទាក់ទងនឹងគ្រោះថ្នាក់នាថ្ងៃនោះ ដោយមានពាក្យមួយចំនួនថានាងជាស្រីផឹកស៊ីដាច់យប់ មិនខ្វល់ពីកូននៅផ្ទះ និង មានសម្ដីថារូបនាងមានទំនាក់ទំនងស្នេហានឹងប្ដីរបស់គេ។

ជុំវិញរឿងនេះ បើតាមការឡាយវីដេអូហ្វេសប៊ុករបស់ អ្នកនាង ដេត ម៉ាលីណា នៅយប់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ នេះ បានធ្វើការបកស្រាយដល់មហាជនឱ្យដឹងថា អ្នកនាងទទួលស្គាល់ចំពោះគ្រោះថា្នក់ចរាចរណ៍នៅថ្ងៃនោះ ហើយឡាន Rolls-Royce ដែលបុកខ្ទេចខូតខាតនោះ គឺជារបស់នាងពិតមែន ដែលពេលនោះ អ្នកនាងចេញពីកម្មពិធីខួបរបស់មិត្តភក្តិ ហើយអ្នកនាងបានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់លើរូបនាងទាក់ទងនឹងរឿងមានស្នេហាជាមួយស្វាមីរបស់គេ ដែលអ្នកនាងបានធ្វើការបញ្ជាក់ថា បុរសម្នាក់នោះ ជាមិត្តភក្តិល្អរបស់នាងជាង ១០ ឆ្នាំហើយ ដែលមិនមានទំនាក់ទំនងស្នេហាអ្វីនោះទេ ហើយយប់នោះ ក៏មិនមានវត្តមានមិត្តភក្តិរបស់អ្នកនាងនៅជាមួយអ្នកនាងដែរ។

ក្នុងនោះដែរ អ្នកនាងក៏បានធ្វើការចោទសួរទៅកាន់មហាជនថា តើមនុស្សស្រីមានកូនហើយ មិនអាចចូលរួមកម្មវិធីផ្សេងៗ ជួបជុំមិត្តភក្តិដល់យប់ជ្រៅបានទេមែន? ដោយអ្នកនាង បានបញ្ជាក់ប្រាប់ថា រាល់ពេលត្រូវទៅកម្មវិធីផ្សេងៗ កូនៗរបស់អ្នកនាង មានមេដោះមើលថែ និងម៉ាក់បង្កើតរបស់អ្នកនាងជួយមើលថែជំនួស ហើយអ្នកនាងក៏មិនមែនដើរផឹកស៊ីដាច់យប់រាល់ថ្ងៃនោះដែរ គឺគ្រាន់តែមានកម្មវិធីយូរម្ដងៗប៉ុណ្ណោះ៕

បើចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖


Related posts

Leave a Comment