ចេះតែមានហើយ! ផ្អើលសឹងពេញប្រទេសរឿង សាន់តា បង្កាត់ភ្លើងស្នេហ៍នឹង កក្កដា សុភ័ណ្ឌ តាមពិតគេ Prank បោកចិត្តអ្នកគាំទ្រសោះ (មានវីដេអូ)

នៅលើបណ្ដាញសង្គមហ្វេសប៊ុកនូវប៉ុន្មានថ្ងៃនេះ ផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជន ក្រោយពីបានឃើញ YouTuber ដ៏ល្បីឈ្មោះ សាន់តា បានធ្វើការប្រកាសបើកចំហពីទំនាក់ទំនងស្នេហាជាមួយនឹង កក្កដា សុភ័ណ្ឌ ដែលគេឃើញអ្នកទាំងពីរបានបញ្ចេញរូបភាព ក៏ដូចជាវីដេអូកៀកកើយ ឱបថើបគ្នាយ៉ាងស្អិតល្មួតលើបណ្ដាញសង្គម ដែលផ្ទុះការស៊ែររំលែកពាសពេញបណ្ដាញសង្គម។

ក្រោយពីប្រកាសជាសាធារណៈពីការបង្កាត់ភ្លើងស្នេហ៍របស់អ្នកទាំងពីរ មហាជនលើបណ្ដាញសង្គមមួយចំនួនក៏បានចូលរួមអបអរ ហើយក៏មានអ្នកដែលមានការមិនពេញ និង រិះគន់ចំពោះទំនាក់ទំនងរបស់អ្នកទាំងពីរផងដែរ ប៉ុន្តែទោះយ៉ាងណា សាន់តា និង កក្កដា សុភ័ណ្ឌ ក៏មិនបានខ្វល់ កាន់តែបញ្ចេញរូបភាព វីដេអូ និង សារផ្អែមល្ហែមជាមួយគ្នាជាបន្តបន្ទាប់។

ដោយឡែក ក្រោយពីបានប្រកាសភ្លើងស្នេហ៍នឹង កក្កដា សុភ័ណ្ឌ ធ្វើឱ្យមានការភ្ញាក់ផ្អើល ផ្ទុះកក្រើកពាសពេញបណ្ដាញសង្គមហើយ ស្រាប់តែប៉ុន្មានថ្ងៃក្រោយមក សាន់តា ក៏បានធ្វើការបង្ហោះសារ និង ឡាយវីដេអូបកស្រាយរឿងរ៉ាវស្នេហារបស់ លោក និង កក្កដា សុភ័ណ្ឌ ថាគ្រាន់តែជាការរៀបចំ និង សហការគ្នារបស់អ្នកទាំងពីរ ធ្វើការ Prank ដល់មហាជន និង ដើម្បី Attention ប៉ុណ្ណោះ។

ក្នុងនោះ YouTuber ល្បីឈ្មោះរូបនេះ ប្រាប់ឱ្យដឹងទៀតថា ការដែលឱបថើបកៀកកើយស្និទស្នាលដូចមានទំនាក់ទំនងស្នេហាមែនទែនបែបនេះ គ្រាន់តែដើម្បីឱ្យមហាជនមានការជឿទាំងស្រុងចំពោះការ Prank នេះ ហើយមូលហេតុនៃការ Prank នេះ គឺលោក និង កក្កដា សុភ័ណ្ឌ គ្រាន់តែចង់ដឹងពីអារម្មណ៍ និង ចិត្តគំនិតរបស់មហាជនទូទាំងប្រទេសចំពោះទំនាក់ទំនងបែបនេះប៉ុណ្ណោះ។

ក្រោយបានឃើញ សាន់តា ចេញនិយាយបកស្រាយបែបនេះ ធ្វើឱ្យមហាជនអ្នកគាំទ្រដែលតាមដានរឿងស្នេហារបស់អ្នកទាំងពីរ បានសម្ដែងនូវអារម្មណ៍ហួសចិត្ត និង គាំងខ្លាំងគ្រប់ៗគ្នា ចំពោះការ Prank របស់ទាំងពីរ៕

សូមទស្សនាវីដេអូខាងក្រោម៖



Related posts

Leave a Comment