ឃើញទិដ្ឋភាពបែបនេះហើយ កាន់តែស្រណោះណាស់ ទិដ្ឋាភាពពិធីបុណ្យស ព លោកប៉ា របស់ ករុណា ពេជ្រ នាព្រឹកនេះ រូបលោក បានត្រឹមពោលពាក្យថា…

ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ តារាចម្រៀងលោក ករុណា ពេជ្រ មានទុក្ខជាទំងន់ ដោយលោកប៉ា របស់លោក បានទទួលមរភាពបាត់ទៅហើយ ក្នុងជន្មាយុ ៧៥ ឆ្នាំ ដោយរោគពាធ។ ដោយស្រណោះខ្លាំងពេក រូបលោក បានត្រឹមបញ្ចេញអារម្មណ៍សោកស្តាយ ថា៖ “ប៉ា ខ្ញុំ ទៅចោល ខ្ញុំហើយ សូមប៉ា ទៅអោយសុខ បើមានជាតិក្រោយ កូនសុំកើតជាកូនប៉ាទៀត ហើយស្ថិតក្នុងគ្រួសារមួយដែលពោរពេញដោយសុភមង្គល ណា ប៉ា ណា…” ។

ក្រោយទទួលដំណឹងដ៏សែនសោកសៅនេះភ្លាម គេបានឃើញតារាល្បីៗ និងមិត្តភក្តិ មិត្តរួមការងារជាច្រើន បានអញ្ជើញមកចូលរួមពិធីបុណ្យស ព លោកប៉ា របស់ លោក ករុណា ពេជ្រ ផងដែរ ព្រមទាំងទឹកមុខដ៏សែនក្រៀមក្រំ។

បុគ្គលល្បីទាំងនោះ មានដូចជា ពិធីករ ប៉ែន ចំរុង តារាកំប្លែង អ្នកនាង កាតុ តារាចម្រៀង អ្នកនាង សុគន្ធ និសា តារាចម្រៀង លោក ជួប ច័ន្ទកក្កដា (ហៅរ៉ូលីន) នៅមានតារាផ្សេងៗ និង មានភ្ញៀវកត្តិយស ជាច្រើននាក់ទៀតផងដែរ។

លុះមកដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២១ នេះ លោក ករុណា ពេជ្រ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនេះ ព្រមទាំងភ្ជាប់សារមួយទៀតថា៖ “សូមឧទ្ទិសកុសល ផលបុណ្យ ជូនញោម ពុក..សូមផលបុណ្យដែលអត្មាបានសាង នាពេលនេះ បានដល់

បងប្អូន ញោមខ្មែរ ទាំងក្នុងប្រទេស ក្រៅប្រទេស ស្មើៗគ្នា….ជាពិសេស អត្មា នៅតែអរព្រះគុណ និង អរគុណ នូវទឹកចិត្ត ជាពិសេសសាររំលែកទុក្ខ ប្រមុខថ្នាក់ដឹកនាំ រួមជាមួយបងប្អូន ក្នុងបណ្តាញសង្គម Facebook ជាមួយការចាកចេញទៅឆ្ងាយគ្មានថ្ងៃត្រឡប់របស់ញោមពុកនាពេលនេះ..”

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment