ប្រពៃខ្លាំងណាស់! ដោយមានចិត្តអាណិតដល់ពួកគាត់ មិនបានចេញសម្តែង គ្មានចំណូល ព្រោះបញ្ហាកូវីដ អ្នកស្រី ទ្រី ដាណា សម្រេចិត្តធ្វើរឿងមួយនេះជូនដល់ពួកគាត់ហើយ…(មានវីដេអូ)

ហ្វេសប៊ុក៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២១ នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុកផេក របស់ អ្នកស្រី ទ្រី ដាណា បានបង្ហោះរូបជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាពរបស់អ្នកស្រី បានយកអំណោយ រួមទាំងថវិកា បានទៅជូនក្រុមសិល្បៈបុរាណ នៅឯខេត្តសៀមរាប ប្រកបទៅដោយភាពស្នាមញញឹម និងរីករាយយ៉ាងខ្លាំង។

រួមជាមួយគ្នានេះផងដែរ អ្នកស្រី ក៏បានភ្ជាប់សារមួយទៀតប្រាប់ថា៖ “ថ្ងៃនេះនាងខ្ញុំ បាននាំយកអំណោយនិងសម្ភារៈសិក្សាមួយចំនួនមកជូនក្រុមសិល្បៈបុរាណនៅខេត្តសៀមរាប ដោយជូនក្រុមគាត់ 2000$ ហើយកូនៗក្នុងម្នាក់ 100$ សរុបជាង ៣០នាក់។

នៅក្នុងនោះក៏មានស្បៀងអាហារក្នុងម្នាក់បានអង្ករ ១បេ ២០គីឡូក្រាម និងមី១កេស ត្រីខ ១យួរ សៀវភៅ ប៊ិច ថវិកាបន្ថែមរួមជាមួយអំណោយ ១០ម៉ឺនរៀលទៀត។

ហើយក្រុមអ្នកសម្ដែងរបាំក្នុងជូនម្នាក់ 100$ ស្មើៗគ្នាសរុបថ្ងៃនេះ ជាង 7300$ ជូនបុណ្យទាំងអស់គ្នាផង អាណិតពួកគាត់ កូវីដ១៩ មិនបានចេញសម្ដែងទេ គ្មានចំណូល ចឹងត្រូវផ្ដល់កម្លាំងចិត្តឱ្យពួកគាត់ ហើយក៏សូមបងប្អូនទាំងអស់ជួយលើកតម្កើងវប្បធម៍បុរាណខ្មែរយើងទាំងអស់គ្នា”។

ក្រោយឃើញទង្វើរ របស់លោកស្រី រួចមក ធ្វើឲ្យ មហាជនជាច្រើនសម្តែងក្តីត្រេកអរជំនួស នូវទឹកចិត្តដ៏សែនប្រពៃមួយនេះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment