ពិធីការិនីអ្នកនាង យុគ ចិន្តា នូវតែបង្ហាញក្តីនឹករឭកអាឡោះអាល័យ អ្នកម្តាយជាទីស្រលាញ់ខ្លាំង ក្នុងខួប ១០០ ថ្ងៃ ដែលអ្នកម្តាយបានលាចាកលោកនេះ

ហ្វេសប៊ុក៖ សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ អ្នកម្តាយរបស់ពិធីការិនីល្បីឈ្មោះ អ្នកនាង យុគ ចិន្តា បានទទួលមរណភាព ដែលបានបន្សល់នូវសេចក្តីទុក្ខសោកយ៉ាងខ្លាំងដល់កូនៗ និងក្រុមគ្រួសារទាំងមូល។

មរណភាពរបស់ម្តាយពិធីការិនីរូបនេះ បានធ្វើឲ្យសិល្បករសិល្បការិនី ក៏ដូចជាមហាជនអ្នកនិយមប្រើប្រាស់បណ្តាញសង្គម បានសម្តែងនូវអារម្មណ៍សោកស្តាយជាពន់ពេក និងបានផ្ញើរសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារផងដែរ។

យ៉ាងណាមិញ ក្រោយអ្នកម្តាយជាទីស្រលាញ់ បានលាចាកលោកគ្មានថ្ងៃវិលវិញ មហាជនជាច្រើនបានឃើញថា អ្នកនាង យុគ ចិន្តា តែងតែបង្ហាញភាពសោកសង្រេងក្នុងការបាត់បង់អ្នកមានគុណជាទីស្រលាញ់រូបនេះ ដោយជារឿយៗ អ្នកនាង តែងបង្ហោះសារក្រៀមក្រំ រៀបរាប់ពីទំហំនៃក្តីនឹករឭកដល់អ្នកម្តាយដែលបានលាចាកលោកទៅហើយនោះឥតស្រាកស្រាន្តឡើយ។

លុះមកដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២១ នេះ ចំថ្ងៃគំរប់ខួប ១០០ ថ្ងៃនៃមរណភាពម្តាយជាទីគោរពស្រលាញ់របស់ពិធីការិនីរូបនេះ ដោយក្នុងនោះគេបានឃើញថា អ្នកនាង បានធ្វើពិធីបុណ្យគំរប់ខួប ១០០ ថ្ងៃអ្នកម្តាយនៅក្នុងវត្តអារាមជុំបងប្អូនសាច់ញាតិប៉ុន្មាននាក់ ដើម្បីឧទ្ទិលកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកម្តាយ។

នេះបើយោងតាមរយៈការបង្ហោះរូបភាព និងបានភ្ជាប់សារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ ពិធីការិនីរូបនេះ ដោយបានរៀបរាប់បង្ហាញពីអារម្មណ៍នឹករឭក និងក្តីអាឡោះអាល័យដល់អ្នកម្តាយយ៉ាងដូច្នេះថា៖

“១០០ ថ្ងៃកន្លងផុតទៅយ៉ាងអាល័យ ដែលអ្នកម្តាយថ្លៃឃ្លាតឆ្ងាយពីកូនៗ អ្នកម្តាយចែកឋានទៅហើយ ចិត្តកូនឥតស្បើយនឹកដល់ម្តាយថ្លៃ សូមគុណបុណ្យនិស្ស័យបានជួបម្តាយជាថ្មីនៅជាតិៗមុខ សូមឧទ្ទិសកុសលផលបុណ្យ ១០០ ថ្ងៃ ដល់ដួងវិញ្ញាណក្ខន្ធអ្នកម្តាយ ខឹម ផល្លី

សូមដួងវិញ្ញាណអ្នកម្តាយបានទៅកាន់ឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ សូមជូនបុណ្យដល់ញាតិមិត្តជិតឆ្ងាយដែលបានចូលរួមពិធីបុណ្យខួប ១០០ ថ្ងៃអ្នកម្តាយនាងខ្ញុំ សូមជួបតែសេចក្តីសុខសប្បាយរហូតទៅ ថ្ងៃ១៦ ខែតុលា ឆ្នាំ ២០២១ វត្ត និគ្រោធវ័ន ហៅវត្តគល់ទទឹង” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment