អានហើយ រំជួលចិត្តណាស់! ស្ងាត់ ស្រាប់តែ ពូម៉ៅ បានទម្លាយរូបភាពម្តាយ មួយសន្លឹកនេះ ព្រមទាំងភ្ជាប់សារមួយទៀតប្រាប់ថា…

ហ្វេសប៊ុក៖ ជឿជាក់ថាពុកម៉ែបងប្អូនបានដឹងហើយ ពីរឿងរ៉ាវរបស់ ឧកញ៉ា ហ៊ីង សុបញ្ញារិទ្ធ ហៅ ពូម៉ៅ និងអ្នកស្រី ទ្រី ដាណា ថា កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ អ្នកស្រី ទ្រី ដាណា បានចេញមុខធ្វើការប្រកាសក្តែងៗថា រូបគាត់ និង ពូម៉ៅ លែងមានទំនាក់ទំនងគ្នាតទៅទៀតហើយ។

ជារឿយៗ ព្រោះតែនឹករលឹកប្រពន្ធកូនខ្លាំងពេក ធ្វើឲ្យ ពូម៉ៅ គេងមិនលក់ ក៏បានចេញមុខ Live និយាយទាំងទឹកភ្នែក កាលពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ ថាចង់ជួបមុខកូន និងប្រពន្ធខ្លាំងណាស់ ព្រោះខណៈពេលនេះ ពូម៉ៅ កំពុងរស់នៅជាមួយម្តាយ។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២១ នេះ គេបានឃើញ ពូម៉ៅ បានបង្ហោះរូបភាពម្តាយរបស់លោក ព្រមទាំងនិយាយប្រាប់ថា៖ “ទឹកចិត្តម្តាយស្រលាញ់កូន អោយតែកូនចង់ញុំាអីគាត់ធ្វើអោយកូនញុំាជានិច្ចទោះកូនហាមគាត់ថាកូនអាចធ្វើញុំាខ្លួនឯងបានក៍ដោយ តែគាត់ថាម៉ែចេះផ្សំគ្រឿងដឹងចិត្តកូនចូលចិត្តញុំារស់ជាតិផ្អែម”។

ពូម៉ៅ បានឆ្លើយតបនៅក្នុង ខំមិន បន្ថែមទៀតថា៖ “ធ្វើគុយទាវអោយខ្ញុំញុំា ហាមគាត់ថាអោយខ្ញុំធ្វើខ្លួនឯងបានហើយតែគាត់ថាម៉ែដឹងចិត្តកូនញុំារស់ជាត់បែបមិច”។

ក្រោយឃើញរូប និងសារដ៏រំជួលចិត្តមួយនេះភ្លាម បានធ្វើឲ្យគ្រប់គ្នាទប់អារម្មណ៍មិនជាប់ ក៏បាននាំគ្នាចូលទៅ ខំមិន ថា៖ “បងជាកូនល្អ ចឹងគាត់ស្រលាញ់ចឹងហើយ, ទឹកចិត្តឪពុកម្ដាយស្រលាញ់កូនគ្មានថ្ងៃប្រួលប្រែឡើយ, នេះទឹកចិត្តម្ដាយ បង, ជូនពរលោកអ៊ុំមានសុខភាពរឹងមាំជាម្លប់ដល់កូនចៅ, គាត់ស្រលាញ់កូនម៉ែខ្ញុំក៏ចឹងដែរប្អូនប្រុស,”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment