អីយ៉ា នៅសុខ ស្រាប់តែ ថមមី បានទម្លាយរូបភាព កាលចាប់ផ្តើមបាតដៃទទេរ រហូតមានអ្វីគ្រប់យ៉ាង រួមភ្ជាប់សារមួយទៀតប្រាប់ថា…

ភ្នំពេញ៖ ដូចដែលពុកម៉ែបងប្អូនជាច្រើនបានដឹងហើយថា គូស្វាមីភរិយា តារាចម្រៀងស្រីអ្នកនាង សួស វីហ្សា និងលោក ថមមី ត្រូវបានបមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការតាមដាន ខ្សែជីវិតរបស់អ្នកទាំងពីរជាខ្លាំង ក្រោយមួយរៈចុងក្រោយនេះ គូស្វាមីភរិយាមួយគូនេះ ឡើងកូដខ្លាំង មិនថាជាការរកស៊ី និងប្រជាប្រិយភាពឡើយ។

ក្រោយមានការផ្ទុះការចាប់អារម្មណ៍ពីជីវិតសែនសំណាង របស់អ្នកទាំងពីរកាន់តែច្រើនឡើងនោះ ស្រាប់តែ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២១ នេះ គេបានឃើញលោក ថមមី បានទម្លាយរូបភាពមួយសន្លឹក ប្រៀបធៀបពីជីវិតទើបរៀបការថ្មីៗ និងជីវិតបច្ចុប្បន្នភាពរបស់ខ្លួន។

ថ្វីដ្បិតតែរូបថតទាំងពីរសន្លឹកនេះ បានបញ្ជាក់យ៉ាងច្បាស់ថា មុននឹងទទួលបានអ្វី ដែលបងប្អូនមហាជនសរសើរដូចសព្វថ្ងៃនេះ អ្នកទាំងពីរក៏ផ្តើមពីបាតដៃទទេរ គ្មានផ្ទះវិឡា គ្មានឡានទំនើប គ្មានមុខជំនួញផ្ទាល់ គ្មានជីវិតដែលមានអ្វីស្ទើរគ្រប់យ៉ាងនេះផងដែរ។

ក្នុងនោះផងដែរ លោកថមមី ក៏បានបង្ហើបប្រាប់ឲ្យដឹងផងដែរថា៖ “រូប២សន្លឹកនេះ បញ្ចាក់កាលពីពួកយើង នៅបាតដៃទទេរគ្មានអ្វីសោះ តស៊ូជាមួយគ្នារហូតមកដល់សព្វថ្ងៃនេះ កាលពីក្មេងរហូតដល់ក្លាជាប៉ាម៉ាក់កូនស្រីដ៍សែនឆ្លាត ថង សាម៉ូលីណា”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment