រំភើបជំនួស! បងប្អូនអ្នកធ្វើចំការបង្ហាញស្នាមញញឹម ក្រោយត្រូវបានថៅកែពេជ្រ ទ្រី ដាណា ចុះទៅដល់ផ្ទាល់ និងជួយទិញមៀនប៉ៃលិន រហូតដល់ទៅចំនួន….

ដោយក្តីអាណិតដល់បងប្អូនអ្នកចំការនៅតាមទល់ដែន ក្នុងអំឡុងពេលកូវីដ១៩ នៅមុននេះបន្តិច ថៅកែពេជ្រ ទ្រី ដាណា បានរៀបរាប់ថា: ថ្ងៃនេះ ជួយប្រមូលទិញមៀនប៉ៃលិនពីម្ចាស់ចម្ការផ្ទាល់ បានជាង ១០តោន ដោយអោយក្រុមការងារជួយបេះ វេចខ្ចប់ក្នុងកេះដែលរៀបចំស្រាប់😊😊😊 មៀនទាំងនេះ នាងខ្ញុំផ្ញើតាមតំណាងចែកចាយ

យកទៅចែកបន្តអោយគេខ្លះ និងដឹកយកទៅភ្នំពេញ ទុកចែកហ្វេនៗ និងអ្នកនៅភ្នំពេញខ្លះនៅហាងពេជ្រ ដាណា ទ្រី ព្រែកព្នៅ។ ស្អែកអោយក្រុមការងារ ជួយដើរទិញតាមម្ចាស់ចម្ការផ្ទាល់ ដែលជួបការលំបាកថែមទៀត ដើម្បីទទួលបានដើមទុន ធ្វើបន្តឆ្នាំក្រោយ។ ចំណែកបងប្អូនកម្មករបេះមៀន នាងខ្ញុំ និងស្វាមី ក៏បាននាំយកអំណោយ

និងថវិកាជូន ដើម្បីលើកទឹកចិត្តផងដែរ😊😊នេះជាការរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាទីផ្សារមៀន របស់កសិករកម្ពុជានៅជិតព្រំដែន ដោយសារវិបត្តិកូវីដ១៩។ សង្ឃឹមថារដូវកាលក្រោយ បងប្អូនមានទីផ្សារត្រូវប៉ាន់គ្រប់គ្នា 🙏🙏🙏🙏៕

Related posts

Leave a Comment