រំភើបជំនួស! ក្រោយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជួយស្ទួងស្រូវ លោកតាលោកយាយ ពេញស្រែរួចហើយ ឆ្លៀតជូនជាថវិការ ៣០០ ដុល្លារ ព្រមទាំងប្រាប់ទៀតថា…

ហ្វេសប៊ុក៖ ជាការពិតណាស់ សព្វថ្ងៃនេះ កេរ្តិ៍ឈ្មោះល្បីល្បាញរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ល្បីស្ទើរគ្រប់ទីកន្លែងហើយ ក្នុងប្រទេសកម្ពុជា។ ដោយមានទាំងទ្រព្យសម្បត្តិស្តុកស្តម្ភ មានទាំងអំណាច មានទាំងកេរ្តិ៍ឈ្មោះ សេចក្តីសុខក្នុងគ្រួសារ ទៅណាមកណា ក៏មានគេឯងស្គាល់គ្រប់ៗគ្នា តែអ្វីដែលគួរឲ្យសរសើរជាងខ្លាំងនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បើទោះបីខ្លួនកាន់តែខ្ពស់តែបរជាដាក់ខ្លួនកាន់តែទាប។

ជាក់ស្តែង យើងក្រឡេកទៅមើលជីវិតគ្រួសារវិញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដើរតួនាទីជា ឪពុកដ៏គម្រូរបស់កូនៗ និងជាស្វាមីដ៏ល្អម្នាក់ ចេះយល់ចិត្តភរិយាខ្លាំងបំផុត។ មិនត្រឹមតែប៉ុណ្ណោះ រូបលោកចូលចិត្ត ប្រើជីវិតសាមញ្ញណាស់ ដូចជា រកត្រី ស្ទួចត្រី ញុំាបាយក្បែរមាត់ទឹក ជិះម៉ូតូធំ ដើរលេងកម្សាន្ត នៅមានសកម្មភាពជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។

ស្រាប់តែនៅព្រឹកមិញនេះ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២១ នេះ គេបានឃើញលោក បង្ហោះរូបភាពប៉ុន្មានសន្លឹក និងវីដេអូ ដែលរូបលោកបានធ្លាប់ទៅជួយស្ទួងស្រូវ លោកតា លោកយាយ កាលពីពេលកន្លងទៅថ្មីៗនេះ ព្រមទាំងទម្លាយរឿងមួយទៀតប្រាប់ថា៖

“ស្ទូងប្រណាំងគ្នា រំលឹកអនុស្សាវរីយ៍ ជួយស្ទូងលោកតាលោកយាយ ដំបូងគាត់ដូចបារម្ភខ្លាចខូចស្រូវគាត់ ចុងក្រោយគាត់សួរថាចៅនៅឯណាបានចេះស្ទូងហើយលឿនចឹង ពេលស្ទូងពេញស្រែហើយជូនលុយគាត់300ដុល្លារដំបូងអត់ចង់ទទួល

ទៀតគាត់ដូចឆ្ងល់ ដល់ពេលគាត់ព្រមទទួលគាត់អោយពរហើយចងលុយនៅជាយក្រមាតែម្ដង យើងមើលស្ថានភាពគ្រួសារគាត់បែបនេះអ្នកក្រុងល្មមសូមខ្មាស់ គាត់ថាគាត់មានដីជិតមួយហិចតាហើយមួយហិចតាគេលក់ក្បែរនឹងបាន50ម៉ឺនដុល្លារហើយ” ។

ទន្ទឹមនឹងឃើញទិដ្ឋភាពបែបនេះហើយ អ្នកគាំទ្រជាច្រើនបាននាំគ្នាចូលទៅ ខំមិន ឡើងព្រោងព្រាត ថា៖ “ស្ទូងប្រណាំងគ្នាអញ្ចឹង នឹកអនុស្សារីយ៍ចាស់ៗណាស់idol, ទឹកចិត្តបងទាំងពីរល្អខ្លាំងណាស់ស្រលាញ់បងទាំងពីរ, ឃើញហើយរំភើបណាស់បង, ប៉ះចំជំនាញបងឧកញ៉ាហើយ ខាងព្រៃវែងយើងស្ទូងលឿនណាស់, ឃើញរូបភាពនឹងខ្ញុំស្រណោះណាស់”៕

ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។





Related posts

Leave a Comment