ក្រោយពីជំនួញហក់ឡើងវ៉ឺតៗ ខាត់ សុឃីម យក​លុយ​សុទ្ធ​ទាំង​ខ្ទាស់​ៗ ទិញឡានស៊េរីទំនើបជិះភ្លែត

មហាជនបានជ្រាបហើយពីតារាពហុជំនាញ ខាត់ សុឃីម ក្រោយជួបបរាជ័យលើមុខជំនួញ ដែលខាតបង់ប្រាក់ត្រូវគេបោកអស់ប្រាក់លានដុល្លារនោះ អ្នកនាងក៏បានក្រោកឈររឹងមាំ តស៊ូម្ដងទៀត ដោយមិនរាថយឡើយ ដែលកាលពីចុងឆ្នាំ ២០២០ កន្លងទៅ អ្នកនាងបានបើកជំនួញពីរព្រមគ្នា គឺមានហាងលក់សម្លៀកបំពាក់ និង ក្រុមហ៊ុនលក់ផលិតផលថែរក្សាសម្រស់ ដែលធ្វើការលក់តាមអនឡាញ។

ជាការពិតមកដល់ពេលនេះ តារាពហុជំនាញរូបនេះ មិនត្រឹមតែទទួលបានភាពជោគជ័យក្នុងវិស័យសិល្បៈនោះទេ រីឯមុខជំនួញរបស់អ្នកនាងវិញ ក៏កំពុងតែរីកហក់ឡើងកាន់តែខ្លាំង ដែលទាំងហាងលក់សម្លៀកបំពាក់ និង ក្រុមហ៊ុនលក់ផលិតផលថែរក្សាសម្រស់ កំពុងតែដំណើរការយ៉ាងជោគជ័យកាក់កបខ្លាំងផងដែរ។

ដោយឡែក ជាមួយនឹងភាពជោគជ័យលើមុខជំនួញទាំងនេះដែរ ថ្មីៗនេះ តារាស្រីរូបនេះក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីធ្វើការបង្ហាញរថយន្តស៊េរីទំនើបម៉ាក lexus 570 kuro 2021 មួយគ្រឿងយ៉ាងថ្មីសន្លាង ខ្មៅរលោងមានតម្លៃជាង ២០ ម៉ឺនដុល្លារ។

នេះបើតាមការបង្ហោះវីដេអូភ្ជាប់ជាមួយនឹងសារ ដែលតារាស្រីរូបនេះបាននិយាយថា ៖«អរគុណ អតិថិជន ដែលតែងតែគាំទ្រផលិតផល Mochy Cosmetics (ខ្ញុំចង់និយាយថា អរគុណ Mochy Cosmetics ដែលជួយគ្រួសាររបស់ខ្ញុំ) នេះគឺជាអ្វីដែលខ្ញុំខំរាល់ថ្ងៃ ខំគឺបានពិតមែន 100% បងប្អូនអ្នកលក់ដូរ ឬ រកស៊ី online ស៊ូៗៗ ដើម្បីក្តីស្រមៃយើង សមាជិកថ្មី (NEW CAR 2021)»។

ជាមួយគ្នានេះ បន្ទាប់ពីបានឃើញតារាស្រីរូបនេះ បានបង្ហោះទទួលស្វាគមន៍សមាជិកថ្មីជាឡានស៊េរីទំនើបមួយគ្រឿងនេះ ក៏បានឃើញមហាជនអ្នកគាំទ្រជាច្រើនធ្វើការចូលរួមអបអរសាទរដល់ អ្នកនាង ព្រមទាំងជូនពរឱ្យអុ្នកនាងកាន់តែទទួលបានជោគជ័យថែមទៀតផង៕

សូមទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment