នៅសុខៗ ស្រាប់តែតារាកំប្លែង ខ្ញុង បានយករូបខ្លួន កាលពីមុន និងរូបពេលបច្ចុប្បន្នមកមើល ឃើញបាក់សម្រស់ខ្លាំងពេក ព្រមទាំងបាននិយាយ យ៉ាងដូច្នេះថា…

ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២១ នេះ តារាកំប្លែងអ្នកនាង ខ្ញុង បានធ្វើការចេញមុខមកកាន់តុលាការដំបូង ថែមទាំងបានប្រកាសក្ស័យធន និង សារភាពមុខមហាជនថាខ្លួនបានជំពាក់លុយគេជាង ៥០ ម៉ឺនដុល្លារ ពោលគឺ ៥៧២ ០០០ ដុល្លារឯណោះ ដោយអ្នកនាងចាប់ផ្តើមខ្ចីគេតាំងពីដើមឆ្នាំ ២០១៩ ពីម្ចាស់ម្នាក់ យកសងម្ចាស់ម្នាក់ទៀតជាបន្តបន្ទាប់ រហូតដល់ពេលនេះ។

ដំណឹងនេះ បានធ្វើឲ្យមហាជនជាច្រើននៅក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើល និងមានចិត្តអាណិតអាសូរដល់អ្នកនាង ខ្ញុង ជាខ្លាំង។ ក្រោយពីជិវិតស្ទើរធ្លាក់ដល់ចំណុចសូន្យ ដោយសារតែបំណុល ពេលនេះតារាកំប្លែងអ្នកនាង ខ្ញុង និងស្វាមី កំពុងតែរើបម្រាស់ដើម្បីឲ្យជីវិតមានពន្លឺឡើងវិញ ដោយការខិតខំតស៊ូធ្វើការរកលុយដើម្បីដោះបំណុលគេ ស៊ូលក់ទ្រព្យសម្បតិ្តទាំងអស់របស់ខ្លួន ទាំងផ្ទះ ឡាន និង របស់របរមានតម្លៃផ្សេងៗក្នុងផ្ទះខ្ទេចគ្មានសល់ ដើម្បីធ្វើជាដើមទុនរកស៊ីលក់ប្រហុកផ្អក់ដោះបំណុលគេ។

ដោយឡែកនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២១ នេះ ខណៈខ្លួនកំពុងតែបញ្ចេញទាំងកម្លាំងកាយកម្លាំងចិត្ត លែងខ្វល់ពីការតុបតែងខ្លួនដោយប្រឹងប្រែងខិតខំតែរកលុយចេញពីញើសឈាមរបស់ខ្លួន ដើម្បីដោះបំណុលនោះ តារាកំប្លែងស្រីរូបនេះ ក៏បានទម្លាយសារមួយនៅលើបណ្តាញសង្គម ហាក់ចង់ប្រាប់ដល់មហាជនថាបើទោះបីរូបនាងពេលនេះ បាក់សម្រស់ ប៉ុន្តែនាងនឹងមិនធ្វើឲ្យខ្លួនបាក់ទឹកចិត្តឡើយ និងរឹងមាំតស៊ូក្នុងជីវិតដ៏លំបាក់មួយនេះបន្តទៀត។

ក្នុងសារនោះ អ្នកនាង ខ្ញុង បានរៀបរាប់យ៉ាងដូច្នេះថា៖ “បាក់រូបបាក់ឆោម អាចកែបាននៅថ្ងៃក្រោយ តែខ្ញុំមិនអោយជំងឺបាក់ទឹកចិត្ត កើតឡើងចំពោះខ្លួនអែងបានឡើយ អរគុណបងប្អូនដែលតែងតែផ្ដល់កម្លាំងចិត្ត ខ្ញុំរឹតតែរឹងមាំនឹងតស៊ូបន្ត”។

ក្រោយឃើញបែបនេះភ្លាម បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិសេសអ្នកស្រលាញ់តាមដាន តារាកំប្លែងស្រីរូបនេះ និងគ្រួសារបាននាំគ្នាបន្តធ្វើការលើកទឹកចិត្តដល់រូបនាងគ្រប់ៗគ្នាផងដែរ៕

ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment