អស់ទាស់! ស្ងាត់ៗ អាណា រ៉ូស មកសម្ញែងរថយន្តស៊េរីទំនើបថ្មីមួយគឿង តម្លៃញ៉ាក់សាច់ ផ្អើលអ្នកគាំទ្រ ដល់ថ្នាក់អ្នកខ្លះ ចូលទៅខំមិន ថា…

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានដឹងមកហើយពីរឿងរ៉ាវរបស់តារាសម្តេងស្រី អាណា រ៉ូស ដែលបានជួបរឿងអាស្រូវផ្ទួនៗគ្នា។ រហូតមកដល់ពេលនេះរឿងរ៉ាវទាំងអស់នោះ ហាក់ស្ងាប់ស្ងាត់ទៅវិញ រីឯកញ្ញា អាណា រ៉ូស ក៏ហាក់មិនបានបញ្ជាក់បន្ថែមអី្វដែលលើបញ្ហានោះដែរ។

ដោយឡែក បើយើងក្រឡេកទៅមើលជីវិតឯកជនប្រចាំថ្ងៃរបស់កញ្ញា អាណា រ៉ូស វិញ ទោះបីជាកន្លងមកធ្លាប់រងកាត់ព្យុះភ្លៀងរឿងអាស្រូវមិនតិចក្តី តែនាងហាក់មើលទៅរីករាយ និងតែងតែបង្ហាញជីវិតយ៉ាងស៊ីវិល័យរបស់ខ្លួនជារឿយៗនៅលើហ្វេសប៊ុកផងដែរ។

ជាក់ស្តែង កាលពីយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ស្រាប់តែកញ្ញា អាណា រ៉ូស បានបង្ហាញសមាជិកថ្មី គឺជារថយន្តស៊េរីទំនើបម៉ាក Rang Rover ដ៏ថ្មីសន្លាងមួយគ្រឿងដែលមានតម្លៃខ្ទង់ម៉ឺនដុល្លារឯណោះ នេះបើតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់នាងផ្ទាល់។

ទន្ទឹមនឹងការបង្ហាញរថយន្តថ្មីសន្លាងមួយគ្រឿងនេះភ្លាម បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ថ្នាក់អ្នកខ្លះចូលទៅ ខំមិន ឡើងព្រោងព្រាតថា៖ “ហេងៗចែណប់, ហេងៗចែ, ឡានស្អាត, ហេងៗចែរូស អបរសសាទរណា, នោះៗអ្នកទើលចែទៅណាអស់ហើយ,”៕

Related posts

Leave a Comment