ស្អាតអស់ទាស់! ចូលខែថ្មី ទើបបើកលុយថ្មីៗផង ម៉ាក់លក្ខណ៍ បានទៅទិញកាដូជូនខ្លួនឯង មួយនេះទៀតបាត់ ព្រមទាំងបាននិយាយយ៉ាងខ្លីទៀតថា…

ភ្នំពេញ៖ ដូចដែលពុកម៉ែបងប្អូនជាច្រើន ពិតជាបានស្គាល់ច្បាស់ហើយ កញ្ញា ម៉ាក់លក្ខណ៍ នោះ ដែលជាតារា Tik Tok ដ៏មានប្រជាប្រិយភាពជាខ្លាំង និងមានស្រស់ស្អាត ដែលពេលនេះកំពុងលេខធ្លោ និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជនទូរទៅផងដែរ។

ខណៈកំពុងតែទទួលជោគជ័យក្នុងអាជីពរបស់ខ្លួន ដោយថ្មីៗមកនេះ ម៉ាក់លក្ខណ៍ អាចមានលទ្ធភាពទិញឡានទំនើបមួយគ្រឿង វីឡាភ្លោះ និងគ្រឿងអលង្ការ ជាហូរហែផងដែរ។

បើកឆាកចូលខែថ្មីភ្លាម នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គេបានឃើញ ម៉ាក់លក្ខណ៍ បង្ហាញគ្រឿងអលង្ការមួយឈុតទៀតហើយ ពិតជាស្អាតខ្លាំងណាស់ ព្រមទាំងបានភ្ជាប់សារខ្លីមួយបញ្ជាក់ទៀតថា៖ “ហេងៗថ្ងៃបើកលុយទិញកាដូជួនខ្លួនអែងម្តង អរគុណពុកម៉ែបងប្អូនតែងតែស្រលាញ់លើកទឹកចិត្តប្អូនរហូតមក”។

ទន្ទឹមនឹងនេះផងដែរ ក៏មានប្រិយមិត្ត និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបញ្ចេញអារម្មណ៍បែបនេះ ចេញមកថា៖ “ជូនពរបងលាក់តែស្រស់ស្អាតមានលុយចាយច្រើនៗ, ហេងហេងអូនខែថ្មីអោយលុយហូរចូលឆិបៗណាអូន, ហេងហេង អូន ជូនពរជេាគជ័យគ្រប់ភារកិច្ច, ពូកែណាស់ក្មេងល្អស៊ូៗទៀត, ហេងៗអូន”៕

ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment