សឹងមិនគួរអោយជឿ! រូបថតមួយសន្លឹកកែប្រែវាសនាកុមារា គង់ សីហា ទទួលបានការជួយជ្រោមជ្រែងពីគ្រប់មជ្ឈដ្ឋាន

នៅលើបណ្ដាញសង្គមហ្វេសប៊ុកប៉ុន្មានថ្ងៃនេះ មហាជនស្រាប់តែនាំគ្នាចាប់អារម្មណ៍ខ្លាំងទៅលើរូបថតក្មេងប្រុសមួយសន្លឹកដែលតុបតែងខ្លួនក្នុងឯកសណ្ឋានសិស្សចាស់មួយកំផ្លេ ឈរតម្រង់ជួរជាមួយក្មេងៗដទៃទៀតក្នុងថ្ងៃចូលរៀនដំបូង ដោយគ្មានស្បែកជើង និង មានកាតចាក់វ៉ាក់សាំងច្រកក្នុងថង់ចងជាប់នឹងអាវ។

រូបថតចាក់ដោតមួយសន្លឹករបស់ក្មេងប្រុសខាងលើ ត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក នាំគ្នាចែករំលែកតៗគ្នាព្រោងព្រាត ជាមួយនឹងទឹកចិត្តអាណិតអាសូរ ព្រមទាំងកោតសរសើរចំពោះការតស៊ូស្វះស្វែងរៀនសូត្រចង់ចេះចង់ដឹងរបស់ក្មេងប្រុសខាងលើយ៉ាងខ្លាំង បើទោះបីជាកើតក្នុងគ្រួសារដែលមានជីវភាពក្រខ្សត់ក៏ដោយ។

កុមារាខាងលើ ត្រូវបានគេស្គាល់ឈ្មោះថា គង់ សីហា ជាកូនកសិករ រស់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ភាពតស៊ូរបស់ សីហា តាមរយៈរូបថតចាក់ដោតមួយសន្លឹកនោះ ហាក់ដូចជាបានកែប្រែវាសនា សីហា ទាំងមូល ដោយបច្ចុប្បន្ន កុមារារូបនេះកំពុងទទួលបានការជួយជ្រោមជ្រែងពីមនុស្សម្នានៅគ្រប់មជ្ឈដ្ឋាន អាចធ្វើឱ្យកុមារា សីហា មានឱកាសសិក្សារៀនសូត្របានខ្ពង់ខ្ពស់ ធ្វើឱ្យជីវិតមានពន្លឺរស្មីកែច្នៃជីវិតក្លាយជាធនធានដ៏ប្រសើរមួយនាពេលអនាគត៕

រូបភាព៖ FB ព្រះតេជព្រះគុណ ហាក់ ស៊ាងហៃ

Related posts

Leave a Comment