អីយ៉ា ខួបកំណើត ខេមរៈ សិរីមន្ត ឆ្នាំនេះ ធ្វើយ៉ាងសាមញ្ញ តែមើលទៅគ្រប់ៗគ្នាសប្បាយរីករាយដល់ហើយ កាន់តែពិសេសនោះ ភរិយាលោកបានធ្វើរឿងមួយនេះជូនទៀត គឺ…

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនពិតជាបានស្គាល់យ៉ាងច្បាស់ហើយ លោក ខេមរៈ សិរីមន្ត នោះ ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ ប្រចាំផលិតកម្មរស្មីហង្សមាស ហើយបទចម្រៀងរបស់លោកជាច្រើន នៅតែទទួលបានការគាំទ្រពីសំណាក់ហ្វេនៗ របស់លោកមិនដែលដាច់ឡើយ។

មួយវិញទៀត រូបលោកកំពុងសាងក្តីសុខ ក្នុងក្រុមគ្រួសារតូចមួយរបស់ខ្លួន ដោយរូបលោក និងភរិយា មានកូនដល់ទៅ ៣នាក់ កូនប្រុសច្បង មានឈ្មោះថា ខេមរៈ មន្តស្នេហ៍ កូនស្រីទី២ មានឈ្មោះថា ខេមរៈ ស្រ្តី និងកូនស្រីពៅ មានឈញមោះថា ថុន ខេមរៈ មន្តរាជិនី។

ដោយឡែក កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គឺជាថ្ងៃខួបកំណើតរបស់ តារាចម្រៀងប្រុសរូបនេះ ក្នុងនោះគេក៏បានឃើញក្រុមការងារ សាច់ញាតិ ព្រមទាំងហ្វេនៗជាច្រើន បានបង្ហោះសារជូនពរយ៉ាងពិសេសចំថ្ងៃខួបកំណើតជាហូរហែរ ផងដែរ។

ជាក់ស្តែង នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ដដែលផងនេះ គេក៏បានឃើញគណនីហ្វេសប៊ុកមួយឈ្មោះថា «ជូន សុវណ្ណវាសនា» បានបង្ហោះរូបភាពប៉ុន្មានប៉ុស្តិ៍នេះ ដែលបង្ហាញពីកម្មវិធី ខួបកំណើត លោក ខេមរៈ សិរីមន្ត មើលទៅយ៉ាងសាមញ្ញ តែពោរពេញដោយស្នាមញញឹម និងសប្បាយរីករាយគ្រប់ៗគ្នា។

គណនីហ្វេសប៊ុកខាងលើនេះ ក៏បានភ្ជាប់សារមួយទៀតប្រាប់ថា៖ “សូមជោគជ័យក្នុងថ្ងៃខួបកំណើត រូបល្អឆើត ស្រស់ថ្លាបញ្ញាវៃ ជួបតែសុខគ្មានរោគាទុក្ខសោកភ័យ ប្រាថ្នាអ្វីឱ្យសម្រេចដូចបំណង ថ្ងៃនេះថ្ងៃល្អរបស់ iDol សុខភាពល្អពិតចូរមានដល់ ថ្ងៃខួបកំណើតអស់កង្វល់ រឿងរ៉ាវខ្វាយខ្វល់ជៀសចេញឆ្ងាយ ។”។

កាន់តែពិសេសទៀតនោះ គឺភរិយារបស់លោក បានផ្តល់ស្នាមថើបមួយ យ៉ាងស្វីតនិងផ្អែមល្ហែមណាស់ ជូនស្វាមីរបស់ខ្លួន៕

ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment