ឡើងឡួយអស់ទាស់! អីយ៉ា ទីបំផុត បទចម្រៀង «Are you ok?» បានចេញជា MV ផ្លូវការហើយ មានទាំងក្បាច់រាំប្លែកៗណាស់ ឃើញហើយ ហ្វេនៗទប់ចិត្តមិន នាំគ្នាចូលទៅ ខំមិន ថា…(មានវីដេអូ)

ហ្វេសប៊ុក៖ ជឿជាក់ថាពុកម៉ែបងប្អូន ដែលនិយមប្រើប្រាស់បណ្តាញសង្គម Tik Tok ពិតជាបានជ្រាប់ច្បាស់ហើយ ច្រៀងខ្លីញាក់មួយបទហើយគឺបទ «Are you ok? You can…. with……me in the classroom» ដែលបានធ្វើឲ្យមហាជនក៏ដូចជាស្រទាប់យុវវ័យ យកមកថតរាំលេងធ្វើជាវីដេអូកម្សាន្ត និងបានចែកចាយនៅលើបណ្តាញសង្គមជាហូរហែរ។

យ៉ាងណាមិញ ស្រាប់តែកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ នេះ គេបានឃើញគណនីហ្វេសប៊ុកមានឈ្មោះថា «វឌ្ឍនះ សោម» ដែលគេបានដឹងថា ជាម្ចាស់នៃសម្លេងដើម នៃបទចម្រៀងមួយនេះ បានធ្វើការបង្ហោះ ក៏ដូចជាចែកចាយដំណឹងថា ផលិតកម្ម Galaxy របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទិញសិទ្ធសម្លេងលោក ជាមួយនឹងតម្លៃមិនគួរឲ្យជឿរហូតទៅដល់ ១ម៉ឺន ២ពាន់ដុល្លារ ឯណោះ។

រួមជាមួយគ្នានេះផងដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “ខ្ញុំបាទមកទទួលលុយនៅផលិតកម្ម Galaxy របស់អ្នកឧកញ៉ាឡេងណាវ៉ាត្រាចំនួន12000$ពីកាទិញសិទ្ធសំលេងរបស់ខ្ញុំ are you ok ខ្ញុំបាទសូមអគុណអ្នកឧកញ៉ាយ៉ាងក្រៃលែង ជូនពរអ្នកឧកញ៉ាប្រកបការងារកាន់តែរីកចំរើន”។

លុះមកដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសថា៖ ““សូមអ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ are you ok ចេញពី Facebook page នឹង Account TikTok របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់ ទៅតាមការស្នើសុំរបស់ អ្នកគាំទ្រ ហើយត្រូវពិនិត្យមើលចំណុចខ្វះខាតកែលម្អឡើងវិញ។” ។

ជាក់ស្តែងមកនេះ ក្រោយពីការពិនិត្យមើលចំណុចខ្វះខាតកែលម្អឡើងវិញហើយនោះ ទីបំផុត បទចម្រៀង «Are you ok?» បានចេញជា MV ផ្លូវការហើយ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ មើលពិតជាឡូយអស់ទាស់ ឃើញភ្លាមដល់ថ្នាក់ហ្វេនៗជាច្រើន ទប់ចិត្តមិនបាន ក៏នាំគ្នាចូលទៅ ខំមិន ថា៖

“បទឡូយរបស់គេមែន, Good video, ពិតជាពិរោះទោះកាត់ខ្លះក៏ដោយ គាំទ្រ100%, Love Song, បទចម្រៀងល្អកែប៉ារ៉ូលហើយពិតជាពិរោះណាស់នឹងមានអត្ថន័យទៀត, រង់ចាំយូណាស់ idolស្មានតែអត់ចេញទេ, សង្ឃឹមថាមកមួយ នេះទទួលបានបរទេសចូលមើលគ្រប់ដូច TikTok ហើយកម្ពុជាមាន Mv ឡូយដូចគេ” ៕

សូមទស្សនាវីដេអូខាងក្រោមនេះ។


Related posts

Leave a Comment