នៅសុខៗ ស្រាប់តែកូនស្រីតារាកំប្លែង ស្រីអ៊ីត បានទម្លាយរូបភាពមួយសន្លឹក ព្រមទាំងភ្ជាប់ជា Caption យ៉ាងកម្សត់ផ្ទុយពីស្នាមញញឹមលើរូបថត ហាក់ចង់បង្ហើបពីអាថ៌កំបាំងរបស់ម្តាយរឿងមួយ..

ភ្នំពេញ៖ រំលងបានតែប៉ុន្មានឆ្នាំសោះ ពេលនេះកូនស្រីតារាកំប្លែង ស្រីអ៊ីត គឺកញ្ញា ង៉ា ស្រីណាន កាន់តែធំពេញរូបពេញរាង មើលសឹងតែមិនស្គាល់ ជាពិសេសនោះគឺ មានមុខមាត់កាន់តែស្រស់ស្អាតឡើង គួរឲ្យចាប់អារម្មណ៍ជាខ្លាំងណាស់។

ជារឿយៗមកនេះ គេតែងសង្កេតឃើញម្តាយកូនទាំងពីរនាក់នេះ តែងថតរូបង្ហាញពីភាពស្និតស្នាល និងស្នាមញញឹមយ៉ាងមានក្តីសុខ បង្ហាញនៅលើបណ្តាញគណនីហ្វេសប៊ុកបង្អួតសម្រស់ដែលប្រៀបដូចជាបងប្អូន ឲ្យអ្នកគាំទ្របានឃើញជារឿយៗផងដែរ។

ជាក់ស្តែង ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ស្រីណាន បានទម្លាយរូបភាពមួយសន្លឹក ព្រមទាំងភ្ជាប់សារប្លែកមួយ ធ្វើឲ្យមហាជនអ្នកគាំទ្រតារាកំប្លែង ស្រីអ៊ីត នាំគ្នាចាប់អារម្មណ៍ជាខ្លាំង។

កូនស្រីតារាកំប្លែងរូបនេះ បានបង្ហោះរូបថតបង្អួតស្នាមញញឹមជាមួយអ្នកម្តាយជាទីស្រលាញ់មួយសន្លឹកនៅលើគណនីហ្វេសប៊ុករបស់ដាក់ខ្លួន ព្រមទាំងភ្ជាប់ជា Caption យ៉ាងកម្សត់ផ្ទុយពីស្នាមញញឹមលើរូបថតស្រឡះថា៖

“ម៉ាក់តែងតែញញឹមរហូតនៅពីមុខកូន តែនៅខាងក្រោយខ្នងម៉ាក់វិញគឺ ……” ។ តាមរយៈសារ Caption ខ្លីរបស់ ស្រីណានបានធ្វើឲ្យមហាជនជាច្រើនសន្និដ្ឋានថា ស្រីអ៊ីត មានរឿងទុក្ខសោកលាក់ទុក្ខក្រោយខ្នងតែមិនចង់ឲ្យកូនស្រីដឹង៕

ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment