ក្រោយពី អៀង ចេនឡា ពោលតូចចិត្តពេលឈឺគ្មានអ្នកអើពើ ស្រាប់តែ ណុប បាយ៉ារិទ្ធ ចូលខមមិនយ៉ាងនេះថា

កាលពីពេលថ្មីៗនេះ លោក អៀង ចេនឡា ដែលជាតារាពហុជំនាញ បានធ្វើឱ្យមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈរួមអាជីព មានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយឃើញលោកធ្លាក់ខ្លួនឈឺធ្ងន់ ដោយមានបញ្ហាសួតធ្ងន់ធ្ងរត្រូវសម្រាកព្យាបាលមន្ទីរជាច្រើនថ្ងៃ រហូតធ្វើឱ្យលោកមានសភាពស្គមស្គាំងខ្លាំង។

យ៉ាងណាមិញ ក្រោយពីធូរស្បើយពីជំងឺមួយរយៈ និង ចាប់ផ្តើមអាជីពសិល្បៈបន្ត ស្រាប់តែនៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ លោក អៀង ចេនឡា បាននបង្ហោះសារលើគណនីហ្វេសប៊ុក បង្ហាញពីអារម្មណ៍តូចចិត្តខ្លាំង ដោយក្នុងនាមលោកជាអ្នកសិល្បៈមួយរូបប្រឡូកសិល្បៈប្រមាណ ២០ ឆ្នាំ តែមិនឃើញមានសមាគមន៍ណាមួយអើពើរូបលោក នៅពេលដែលលោកធ្លាក់ខ្លួនឈឺកន្លងមក។

សារនោះ លោក អៀង ចេនឡា បានរៀបរាប់ថា ៖ «ខ្ញុំមិនមែនជាអ្នកសិល្បៈ ឬ ជាតារាល្បីអីទេមើលទៅ ទើបឈឺគ្មានសមាគមន៍ខាងណាអើពើ ខ្ញុំមិនចង់បានជំនួយទេ ចង់បានតែការសួរសុខទុក្ខ ក្នុងនាមជាសិល្បករ ដែលប្រលូកក្នុងវិស័យសិល្បៈ ២០ ឆ្នាំមកហើយ (តូចចិត្ត)»។

ក្រោយពីឃើញសារតូចចិត្តនោះហើយ នៅលើបណ្តាញសង្គមហ្វេសប៊ុក និង មិត្តសិល្បករជាច្រើនបានចូលទៅខមមិនជូនពរដល់លោកយ៉ាងច្រើន។ លើសពីនោះអ្វីដែលកាន់តែចាប់អារម្មណ៍ គឺគេបានឃើញតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស គឺលោក ណុប បាយ៉ារិទ្ធ ក៏បានចូលទៅខមមិនជូនពរដល់លោក អៀង ចេនឡា ព្រមទាំងផ្ញើការលើកទឹកចិត្តថា៖ «កុំគិតច្រើនបង សំខាន់ថែសុខភាព រឹងមាំ និង ផ្តល់កម្លាំងចិត្តឱ្យខ្លួនឯងឱ្យបានច្រើន។ ឆាប់ជាណាបង ព្រោះការងារទាល់តែសុខភាពបរិបូរទើបយើងងាយស្រួល និង បំពេញវា»។

ភ្លាមៗនោះដែរ មិនបង្អង់យូរលោក អៀង ចេនឡា ក៏បានឆ្លើយតបខមមិនលោក ណុប បាយ៉ារិទ្ធ វិញថា ៖ «អរគុណ រិទ្ធ ដែលតែងតែលើកទឹកចិត្តខ្ញុំ»៕

Related posts

Leave a Comment